TNAOT News
· 2020-04-14
អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ
#ជនសង្ស័យ# #គ្រឿងញៀន# #បទល្មើស# #សង្គម# #អធិការដ្ឋាន# #នយោបាយជាតិ#
6798
នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយនគរបាលមូលដ្ឋានស្រុកស្ទឹងហាវ ចុះធ្វើការបង្ក្រាបទៅលើបទល្មើសគ្រឿងញៀន និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ស្ថិតក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ០២នាក់ រួមមានឈ្មោះ សែម ញ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ និងឈ្មោះ ភា រឹទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ប្រតិបត្តិការនេះកម្លាំងជំនាញធ្វើការដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមស.ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ (ធំ ១១កញ្ចប់ តូច ០៣កញ្ចប់) និងទូរសព្ទដៃចំនួន ០៣គ្រឿង៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារដែលបង្កជំងឺមហារីកទាំង ៦ ដែល WHO ព្រមានមិនថាអ្នកចូលចិត្តវាប៉ុណ្ណាទេ កុំបរិភោគច្រើនពេក!
៤ ដំណាក់កាលដ៏គ្រោះថ្នាក់បំផុតនៅក្នុងជីវិតអាពាហ៍ពិពាហ៍ មានប្ដីប្រពន្ធច្រើនណាស់ដែលត្រូវ «បែកបាក់គ្នានៅពាក់កណ្តាលទី»
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា
ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល
យោបល់ទាំងអស់ (0)