TNAOT News

· 2020-04-14

ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំជូត ព.ស ២៦៥៣ គ.ស ២០២០ ហាក់មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ

#សភាព# #ចូលឆ្នាំខ្មែរ# #សង្គម# #ស្ងប់ស្ងាត់# #ព័ត៌មានសង្គម#

8804

រាត្រីនៃថ្ងៃសែនទទួលទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ គ.ស ២០២០ ហាក់មានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ទាំងនេះក៏ដោយសារតែប្រទេសកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលនៃជំងឺរាតត្បាតសកលកូវីដ ១៩។

យ៉ាងណាមិញបើក្រឡេកមើលតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា ក៏ពុំសូវជាមានចរាចរណ៍ប៉ុន្មាននោះដែរ ប៉ុន្តែការទទួលសែនទេវតាឆ្នាំនៅតែប្រារព្ធឡើងតាមផ្ទះនីមួយៗនៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត។

ដោយឡែកនៅឯទីវត្តអារាម ក៏មានការតុបតែងរៀបចំទទួលពុទ្ធបរិស័ទមិនឱ្យចាកប្រពៃណីខ្មែរយើងនោះទេ ប៉ុន្តែការរក្សាគម្លាតសង្គមនៅតែអនុវត្តដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)