TNAOT News

· 2020-04-14

តារាខ្មែរជាច្រើនរូប នាំគ្នារៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មីនៅគេហដ្ឋានរៀងៗខ្លួន

#ពិធីបុណ្យចូលឆ្នាំថ្មី# #Covid-19# #កម្សាន្ត# #តារាខ្មែរ#

8393

ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋទាំងបណ្ដា ២៥ ខេត្តក្រុង តែងតែប្រារព្វពិធីទទួលទេវតាឆ្នាំថ្មីដែលមានរយៈពេល ៣ ថ្ងៃតាមទំនៀមទម្លាប់ គ្រប់ៗគ្នាផងដែរ។

ជាក់ស្ដែង តារាល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនរូបបាននាំគ្នារៀបចំរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ដែលមានដូចជាផ្លែឈើ, ទឹកក្រូច, ប្រេងសណ្ដែកល្ងរ,​ផ្កាភ្ញី ទៀនធូបជាដើម ដែលទ្រង់យាងចុះមកនាវេលាម៉ោង ២០:៤៨ នាទីនាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ យប់មិញនេះ។

នេះបង្ហាញអោយឃើញពីទិដ្ឋភាពនៃការជួបជុំគ្រួសាររបស់តារាខ្មែរប្រុសស្រីនៅគេហដ្ឋាន ដែលសម្រាកពីការងារកំឡុងពេលស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ដែលមិនមានការចេញទៅដើរលេងនៅតាមបណ្ដាខេត្តនាៗដូចរៀងរាល់រាល់ឆ្នាំ ដើម្បីបញ្ចៀសការឆ្លងនិងរួមគ្នាទប់ស្កាត់ខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស