TNAOT News

· 2020-04-14

ឪពុកដែលរំលោភកូនស្រីបង្កើតខ្លួន សម្រេចចងកបញ្ចប់ជីវិត ប្រហែលមកពីខ្មាស់អៀនទង្វើខ្លួន

#សមត្ថកិច្ច# #ជនសង្ស័យ# #សង្គម# #ចាប់រំលោភ# #ព័ត៌មានសង្គម#

3778

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង ក្រោយពីចាប់រំលោភកូនស្រីបង្កើតអាយុ ១៤ឆ្នាំរបស់ខ្លួន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០។

ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរួចមក ឪពុកតិរិច្ឆានខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន។ ក្រោយពីជនសង្ស័យបានសារភាពចម្លើយរួចរាល់មក សមត្ថកិច្ចក៏បានកសាងសុំនុំរឿង ដើម្បីចាត់ការតាមនិតិវិធី។

ប្រហែលជាជនសង្ស័យមានការខ្មាស់អៀន និងទង្វើររបស់ខ្លួន ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យសម្រេចចិត្តចងក សម្លាប់ខ្លួនតែម្តងទៅ។ ក្រោយពីពិនិត្យសពរួចមក សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនសង្ស័យខាងលើនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលឹករបស់អង្គការស្កុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេចចំនួន ២ដងមកហើយ។ ដោយ៖ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)