Sirath

· 2020-04-14

ខេត្ត Phuket៖ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ០២ករណីបន្ថែមទៀត

#COVID-19# #ករណីឆ្លងជំងឺ# #សង្គម# #Phuket# #ព័ត៌មានសង្គម#

2788

ខេត្ត Phuket៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជំងឺឆ្លងប្រចាំខេត្ត Phuket កាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថា មានស្រ្តីចំនួន ០២នាក់ ត្រូវបានរកឃើញមានឆ្លងនូវជំងឺកូវីដ ១៩ ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងជំងឺផ្លូវដង្ហើមនៅក្នុងខេត្តទេសចរណ៍ដ៏ល្បីរបស់ថៃមួយនេះ កើនឡើងដល់ ១៧៨នាក់។

ស្រី្តទាំងពីរនាក់ដែលឆ្លងជំងីកូវីដ១៩នោះ ជាជនជាតិថៃ ហើយពួកគេធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយអ្នកដែលឆ្លងវីរុសកូរ៉ូណាមុន។ សម្រាប់ស្រី្តទីមួយ មានអាយុ ៥០ឆ្នាំ ជាអ្នកលក់ម្ហូបនៅតំបន់ Bang Thao នៃស្រុក Thalang  ហើយគាត់មានទំនាក់ទំនងល្អជាមួយអ្នកឆ្លងជំងឺកូវីដ ១៩ ទី១៦១។

រូបតំណាង

ចំណែកឯ ស្តី្រម្នាក់ទៀតវិញមានអាយុ ៤០ឆ្នាំ ជាស្ត្រីអ្នកចាប់សរសៃ ដែលធ្វើការជាមួយអ្នកឆ្លងវីរុសទី១៣១ នៅក្នុងតំបន់ Patong នៃស្រុក Kathu។

រូបតំណាង

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស