TNAOT News
· 2020-04-14
លើកទី១ហើយដែល Pub Street សៀមរាប មានសភាពស្ងាត់ជ្រងំ ខណៈកូវីដ១៩វាយលុក
#COVID-19# #រឿងនិទាន និងប្រលោមលោក# #Pub Street# #កម្សាន្ត# #សៀមរាប#
3375
ដូចដែលបណ្តាមហាជនបានដឹងរួចមកហើយជារៀងរាល់ឆ្នាំនៅក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរគេតែងតែប្រារព្ធកម្មវិធីសង្ក្រាន្តសៀមរាបដ៏ធំ និងគគ្រឹកគគ្រង ជាពិសេសនោះ Pub Street ជាកន្លែងពោរពេញដោយភាពសប្បាយរីករាយ ។
ជាទូទៅ Pub Street គឺជាកន្លែងដែលមានមនុស្សអ៊ូអរ ជាពិសេសគឺយុវវ័យតែម្តងដែលនិយមប្រមូលផ្តុំគ្នា ដោយឡែកសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរ២០២០ វិញគឺមានសភាពស្ងាត់ជ្រងំខុសពីឆ្នាំមុនៗ នេះបើយោងទៅតាមគណនីហ្វេសប៊ុក Chea Long បានបង្ហាញពីទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ គ្មានមនុស្សសោះ ទាំងនេះដោយសារតែជំងឺកូវីដ១៩ កំពុងតែវាយលុកនៅក្នុងប្រទេសកម្ពុជា។
ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ មហាជនជាច្រើនសម្តែងក្តីនឹករឮក ស្រណោះព្រោះជាទីកន្លែងដែលធ្លាប់ទៅកម្សាន្ត លេងបាញ់ទឹកគ្នាទៅវិញទៅមក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយខណៈពេលនេះប្រជាពលរដ្ឋទាំងអស់ក៏មិនភ្លេចនាំគ្នាការពារថែរក្សាពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលដែរ៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)