bayontv news
· 2020-04-14
UEFA និងសមាគមក្លិបបាល់ទាត់អឺរ៉ុប ECA គ្រោងរៀបចំបញ្ចប់រដូវកាលបាល់ទាត់ទាំងអស់ត្រឹមខែសីហានេះ
#កីឡា# #ដំណើរការ# #UEFA# #ការប្រកួត# #បាល់ទាត់អន្តរជាតិ#
860
បាល់ទាត់៖ យោងតាមការចុះផ្សាយពីសារព័ត៌មានអេស្ប៉ាញមួយបានឱ្យដឹងថា ទស្សនៈដំបូងនៃការរៀបចំកាលវិភាគដំណើរការបាល់ទាត់ឡើងវិញ នៃសមាគមក្លិបបាល់ទាត់អាជីពទ្វីបអឺរ៉ុប (ECA) ព្រមទាំងសមាគមបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) គ្រោងនឹងចាប់ផ្ដើមលីគក្នុងស្រុកទាំងអស់វិញ នៅពេលដែលស្ថានភាពតាមបណ្ដាប្រទេសនីមួយៗមានភាពធូរស្រាល ខណៈដែលលីគអាល្លឺម៉ង់គ្រោងចាប់ផ្ដើមវិញមុនគេ នាខែឧសភាខាងមុខនេះ និងដោយឡែកលីគបាល់ទាត់ប្រទេសផ្សេងៗ នឹងអាចត្រូវចាប់ផ្ដើមនាពាក់កណ្ដាលខែកក្កដាខាងមុខដែរ ប៉ុន្តែការដំណើរការរៀបចំការប្រកួតឡើងវិញនេះ នឹងត្រូវធ្វើឡើងដោយគ្មានទស្សនិកជនទស្សនាផ្ទាល់នៅកីឡដ្ឋាន។
ជាងនេះទៅទៀតសម្រាប់ការប្រកួត UEFA Champions League និង Europa League វិញគ្រោងនឹងចាប់ផ្តើមវិញនៅខែសីហា។ នេះបើយោងតាមប្រភពដែលបានបញ្ជាក់ថា កិច្ចចរចាសន្យាកំពុងត្រូវបានបន្តដំណើរការពិភាក្សា។ យ៉ាងណាមិញសម្រាប់ការចរចា នៃការបញ្ចប់ពានរង្វាន់ទាំង២ ទ្វីបអឺរ៉ុបនេះកំពុងពិចារណាលើការប្រកួតតែមួយជើងប៉ុណ្ណោះ ព្រមទាំងលេងនៅទឹកដីកណ្ដាលណាមួយ ដែលកំណត់ដោយអព្យាក្រឹត្យសម្រាប់វគ្គ ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រមទាំងវគ្គផ្ដាច់ព្រ័ត្រផងដែរ ខណៈការរំពឹងទុកពីការកែប្រែនេះ UEFA នឹងត្រូវការពេលតែ ២សប្ដាហ៍ប៉ុណ្ណោះដើម្បីរៀបចំបញ្ចប់ Champions League និង Europa League ។ យ៉ាងណាក៏ដោយ UEFA ក៏បានបញ្ជាក់ថា សេណារីយោដែលបានរៀបចំឡើងនេះ គឺជាការគិតគូបំផុតសម្រាប់អាយុជីវិតរបស់អ្នកគាំទ្រ និងកីឡាករបាល់ទាត់ទាំងអស់។
សេណារីយោនៃការរៀបចំឡើងខាងលើ នឹងត្រូវបានស្ថាប័នបាល់ទាត់ទាំងពីរគឺ ECA និង UEFA គ្រោងនឹងលើកឡើងដើម្បីពិភាក្សាគ្នានាកិច្ចប្រជុំនាពេលខាងមុខ។ ដោយឡែកប្រសិនបើកាលវិភាគនេះត្រូវបានឯកភាព កីឡាករទាំងអស់នឹងមានពេលត្រឹមតែ ៣សប្ដាហ៍ប៉ុណ្ណោះដើម្បីសម្រាកពោលគឺរដូវកាលថ្មី២០២០ / ២០២១ គ្រោងនឹងចាប់ផ្ដើមបន្តនាខែកញ្ញាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំណាព្យសោតទស្សន៍ "កំណាព្យនិទាឃរដូវ" សូមស្តាប់រឿងនិទាឃរដូវទាំងអស់គ្នា
ការជំរុញកិច្ចសហប្រតិបត្តិការថាមពលស្អាតនិងរួមគ្នាស្វែងរកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង
ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”
បើអ្នកអាចធ្វើរឿងទាំង៣នេះបាន នោះអ្នកនឹងមានសេចក្តីសុខ និងសុភមង្គលជាក់ជាមិនខាន
យោបល់ទាំងអស់ (0)