SokhaKrom

· 2020-04-15

ដំណឹងល្អ! មិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ ខណៈអ្នកជាសះស្បើយ ៥នាក់ថ្មីបន្ថែមទៀត

#Covid-19# #អ្នកជាសះស្បើយ# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#

47828

(ភ្នំពេញ)៖ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ៥នាក់បន្ថែមទៀតលើជនជាតិខ្មែរ ៣នាក់ (ម្នាក់ ដែលបានលាប់ជំងឺ) និងជនជាតិម៉ាឡេស៊ី ចំនួន ២នាក់ ខណៈមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ២៦នាក់ មានស្តី្រ ១០នាក់ និងបុរស ១៦នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ។

មកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។ ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ៩៦នាក់ រួមមាន ជនជាតិខ្មែរ ៤១នាក់, ចិន ១នាក់, អង់គ្លេស ៤នាក់, បារាំង ៣៥នាក់, ម៉ាឡេស៊ី ១២នាក់, ប៊ែលហ្សិក ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ ស្មើនឹង ៧៨,៦៩%  បើធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ (Covid-19) ទាំងអស់៕

ប្រភព៖ក្រសួងសុខាភិបាល, https://sokhakrom.com/kh/news/detail/105

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស