TNAOT News

· 2020-04-15

ទីបំផុតរកឃើញសាកសពក្មេងស្រី ដែលលង់ទឹកឆ្នេរអូរត្រេះ កាលពីម្សិលមិញហើយ

#ក្រុងព្រះសីហនុ# #ក្មេងស្រី# #ជនរងគ្រោះ# #សង្គម# #ព័ត៌មានសង្គម#

4553

ខេត្តព្រះសីហនុ៖ ទីបំផុតប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ដែលលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញហើយ។

គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ុន ម៉េងហ័រ អាយុ ១៣ឆ្នាំ ជាសិស្សសាលាអូរ២ ក្រុងព្រះសីហនុ បានបាត់ខ្លួន ក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ អំឡុងពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ។

បន្ទាប់ពីមានការចូលរួមជ្រោមជ្រែងពីក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា ទៀ វិចិត្រ មានក្រុមអូបរ័និងទូកនេសាទ បានសហការ ក៏បានរកឃើញសាកសពក្មេងស្រីរងគ្រោះ នៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង ១០៖០០ព្រឹក នាថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០នេះ។

ខណៈសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស