SaroeunPheara

· 2020-04-15

ការបិទជើងហោះហើរទៅកាន់ប្រទេសថៃបានពន្យារដល់ចុងខែមេសា

#ផ្នែកហិរញ្ញវត្ថុ# #សង្គម# #ជើងហោះហើរ# #អាកាសចរណ៍ស៊ីវិល# #តារាខ្មែរ#

1681

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានសម្រេចពន្យារពេលបិទជើងហោះហើរទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែមេសាដល់ចុងខែនេះ។

តាមបទបញ្ជា គឺមិនអនុញ្ញាតឱ្យជើងហោះហើរណាមួយបានចុះចតនៅក្នុងប្រទេសថៃទេ លើកលែងតែយន្តហោះយោធាស្ថិតក្នុងបេសកកម្ម ការទូតចុះចតបន្ទាន់ ការចុះចតបច្ចេកទេស យន្តហោះគ្រូពេទ្យស្ម័គ្រចិត្ត និងយន្តហោះដឹកទំនិញ។ អ្នកដំណើរណាដែលត្រូវបានអនុញ្ញាតឱ្យចុះចតនឹងត្រូវដាក់ឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមទីតាំងរដ្ឋកំណត់។ ទន្ទឹមនឹងនេះដែរសមាគមអ្នកបើកយន្តហោះថៃបានជំរុញឱ្យក្រសួងដឹកជញ្ជូនពិចារណាជួយបុគ្គលិកក្នុងស្ថាប័នអាកាសចរណ៍មានប្រាក់ចំណូលប្រចាំឆ្នាំក្រោម ១៥០,០០០បាតដែលកំពុងរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត។

រូបតំណាង

នៅក្នុងលិខិតមួយផ្ញើជូនរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob ថ្ងៃនេះ ប្រធានសមាគមលោក Sanong Mingcharoen បានមានប្រសាសន៍ថា មានកម្មករប្រមាណ ២០០០នាក់នៅក្នុងវិស័យអាកាសចរណ៍ដែលទទួលបានប្រាក់ឈ្នួលទាបនិងរងផលប៉ះពាល់ដូចជាកម្មករជាច្រើននៅក្នុងវិស័យផ្សេងទៀត ប៉ុន្តែមិនមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដោយរដ្ឋាភិបាលចំនួន ៥០០០បាតក្នុងមួយខែទេ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស