TNAOT News
· 2020-04-15
អភិបាលស្រុកវ័យក្មេងបន្ទាយស្រី ធ្វើស្រែសមូហភាព ទុកចែកពលរដ្ឋ អំឡុងជំងឺកូវីដ១៩
#COVID-19# #កសិកម្ម# #បន្ទាយស្រី# #ធ្វើស្រែ# #សង្គម#
6266
ខេត្តសៀមរាប៖ ការសាកល្បងធ្វើស្រែសមូហភាពលើផ្ទៃដៃ ៤០ហិកតា ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជារួម អំឡុងពេលប្រទេសជាតិកំពុងមានវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
អភិបាលស្រុកបន្ទាយស្រីវ័យក្មេង លោក ឃឹម ហ្វីណង់ បានសរសររៀបរាប់នៅលើបណ្ដាញសង្គមថា រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំគម្រោងធ្វើស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត ៤០ហិកតា នៅក្នុងឃុំព្រះដាក់ ក្នុងគោលបំណងគៀរគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩ កំពុងតែបង្កឱ្យមានហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ហើយជម្រើសល្អបំផុតមួយគឺការធានាឱ្យមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។
លោកអភិបាលស្រុកដ៏ឆ្នើមរូបនេះបានបញ្ជាក់ថា ប្រជាជនទាំង៣៩គ្រួសារ មកពីភូមិអូរទទឺងនិងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ។ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី «ស្រូវស្រាលដើមរដូវ» ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹងសម្រេចបន្តជុំទី២ ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។
គួបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងកម្រិតសាកល្បងនៅឡើយ។ ប្រសិនបើលទ្ធផលជាក់ស្តែងទទួលជោគជ័យ នឹងយកធ្វើជាគំរូ ដើម្បីអនុវត្តបន្តក្នុងវិសាលភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីផ្តល់ផលប្រយោជន៍រួមរឹតតែច្រើន៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កសិដ្ឋានចិញ្ចឹមសត្វស្វារបស់អាម៉េរិកតម្លៃ ៥១០លានដុល្លារ នៅខេត្តកំពង់ធំ បើកសម្ពោធជាផ្លូវការហើយ
Young People from Six Lancang-Mekong Countries Jointly Deliver a "Youth Symphony"
Lancang-Mekong Voices Youth Symphony Laotian Lusheng performance: Lusheng Dance
ព្រឹត្តិការណ៍ទេសចរណ៍ ដែលនឹងមាននៅក្នុងទឹកដីខេត្តសៀមរាប នាខែមករា ឆ្នាំ២០២៦នេះ
យោបល់ទាំងអស់ (0)