TNAOT News
· 2020-04-15
ចិនដកតំណែងអនុប្រធានការិយាល័យទំនាក់ហុងកុង
#ប្រទេសចិន# #ហុងកុង# #ការិយាល័យទំនាក់ទំនងហុងកុង# #Yang Jian# #សង្គម# #នយោបាយជាតិ#
2071
ប្រភពរ៉យទ័របានផ្សាយនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា ចិនបានដកហូតតួនាទីអនុប្រធានការិយាល័យទំនាក់ទំនងហុងកុង ។
ប្រភពបានបញ្ជាក់ថា លោក Yang Jian ដែលជាអនុប្រធានការិយាល័យទំនាក់ទំនងហុងកុងនោះ ត្រូវបានដកហូតពីតួនាទី ។
មូលហេតុនៃការដកហូតតួនាទីនេះ គឺមិនត្រូវបានគេបញ្ជាក់ប្រាប់នោះឡើយ ។ ប្រភពអះអាងថា ការប្រកាសដកតំណែងនេះ ធ្វើឡើងដោយក្រុមប្រឹក្សារដ្ឋចិន ។
គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងហុងកុង គឺជាទីកន្លែងសម្រាប់រាយការណ៍ ទៅឲ្យក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រី ហើយជាវេទិកាមួយដែលទីក្រុងប៉េកាំងបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅហុងកុង ។
ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា លោក Yang Jian អាយុ ៦១ ឆ្នាំ មកពីខេត្តជាំងស៊ី ប្រទេសចិន បានចូលកាន់តំណែងជាអនុប្រធានការិយាល័យទំនាក់ទំនងហុងកុង ចាប់តាំងពីឆ្នាំ ២០១៣ ហើយបានឈានដល់អាយុចូលនិវត្តន៍ ៦០ឆ្នាំ ។ លោក Yang Jian បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការ "ទីភ្នាក់ងារព័ត៌មានស៊ីនហួ" អស់រយៈពេលជាយូរមកហើយ ។
ក្នុងឆ្នាំ ២០០៧ លោកបានបម្រើការជាអនុប្រធាននាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សខេត្តក្វាងទុង និងជាប្រធានវិទ្យុ និងទូរទស្សន៍ខេត្តក្វាងទុង ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង
ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា
ក្រោយមានលុយ បុរសតែងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី៣ប្រភេទនេះ
វេទិកាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់ប្រទេសចិនឆ្នាំ ២០២៤ បានបកស្រាយពី "វប្បធម៌ថ្មី" របស់ប្រទេសចិនដែលកំពុងពេញនិយមនៅបរទេស
យោបល់ទាំងអស់ (0)