TNAOT News
· 2020-04-15
វិធីសាស្ត្រសុវត្ថិភាពក្នុងការការពារខ្លួនប្រសិនជាមានសាច់ញាតិស្លាប់ដោយជំងឺកូវីដ ១៩
#COVID-19# #ការការពារ# #អ្នកស្លាប់# #គន្លឹះថែទាំសុខភាព# #សុខភាព#
9735
នាពេលបច្ចុប្បន្ននេះជំងឺកូវីដ ១៩ កំពុងតែរាតត្បាត និងចម្លងពីមនុស្សម្នាក់ទៅមនុស្សទៀតបានយ៉ាងងាយបំផុតដោយមានអ្នកឆ្លងប្រហែលជា ១,៩ លាននាក់ និងមានអ្នកស្លាប់ប្រហែល ១,២ សែននាក់នេះបើយោងតាមតួលេខនៅលើ ២០៤ ប្រទេសជុំវិញពិភពលោក។ នៅក្នុងប្រទេសរបស់យើងមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេគិតមកត្រឹមពេលនេះ ពោលមានតែអ្នកឆ្លងជំងឺ និងជាស្បះស្បើយ។
រូបតំណាង
ដោយសារតែនៅលើពិភពលោកមានអ្នកអ្នកស្លាប់រាប់សែននាក់បែបនេះហើយទើបមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Panuwat Chutiwong របស់មន្ទីរពេទ្យ Chulalongkorn (ជាមន្ទីពេទ្យក្រោមការគ្រប់គ្រងដោយកាបាតក្រហមប្រចាំប្រទេសថៃ) បានណែនាំនូវវិធីសាស្ត្រក្នុងការប៉ះពាល់អ្នកស្លាប់ដែលមានផ្ទុកនូវជំងឺកូរ៉ូណា ឬជំងឺរលាកផ្លូវដង្ហើមថ្មីនេះទៅកាន់ក្រុមគ្រួសារក៏ដូចជាសាច់ញាតិឲ្យស្វែងយល់បន្ថែម និងការពារខ្លួនឲ្យបានត្រឹមត្រូវនៃការចម្លងពីអ្នកជំងឺផងដែរ។
រូបតំណាង
ក្នុងករណីអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យដោយសារជំងឺនេះគួរតែមានរៀបចំ និងការពារបែបណាមុននឹងយកចេញពីមន្ទីពេទ្យ៖
1. ក្រុមគ្រូពេទ្យជំនាញនឹងការពារនៃការឆ្លងជំងឺនេះនៅមន្ទីពេទ្យឲ្យបានត្រឹមត្រូវបំផុត រីឯក្រុមគ្រួសារនៃសពក៏ត្រូវមានការទទួលបណ្តុះបណ្តាលជាពិសេសក្នុងការការពារ ហើយសាកសពត្រូវបានអនុវត្តដោយស្លៀកសម្លៀកបំពាក់ការពារតាមបែបស្តង់ដារផងដែរ
2. ត្រូវខ្ចប់សាកសពឲ្យបានត្រឹមត្រូវក្នុងថង់តាមបែបស្តង់ដា OSHA ឬខ្ចប់សាកសពជាមួយថង់ពីរជាន់ និងបិទឲ្យបានជិតល្អ
3. ជូតជាមួយថ្នាំសម្លាប់មេរោគ និងលាងសម្អាតនៅជុំវិញថង់ដែលខ្ចប់នោះមុននឹងដឹកចេញពីមន្ទីពេទ្យ
4. ប្រសិនជាអាចគួរតែជៀសវាងការចាក់ថ្នាំ Formalin លើសាកសព ពីព្រោះនិតិវិធីនេះគឺប្រាកដជាមានគ្រូពេទ្យប៉ះពាក់នៅលើសាកសព និងអាចបង្កឱ្យមានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺនេះទៅកាន់បុគ្គលិកគ្រូពេទ្យផ្សេងៗ ប៉ុន្តែប្រសិនជានៅតែមិនអាចខានពុំបាន ក្រុមគ្រូពេទ្យដែលពាក់ព័ន្ធត្រូវចាក់ដោយមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ពស់បំផុត
5. សាច់ញាតិ និងអ្នកពាក់ព័ន្ធត្រូវពាក់ឧបករណ៍ការពារខ្លួនរួមទាំងម៉ាស់ការពារ និងស្រោមដៃក្នុងករណីប៉ះពាល់ថង់ដែលវេចខ្ចប់នោះ មួយវិញទៀតហាមបើកថង់សម្រាប់បញ្ចុះ ឬបូជាសព និងមិនត្រូវប៉ះពាល់ដោយផ្ទាល់លើរាងកាយសពដូចជា ងូតទឹក និងលាងសម្អាតជម្រះខ្លួនប្រាណតាមទំនៀមទម្លាប់ជាដើមនោះទេ
6. ការធ្វើពិធីគឺតាមបែបប្រពៃណីសាសនាធម្មតា បើសិនជាមានលទ្ធភាពគួរតែប្រើមឈូសដែលផ្ទុកទូទឹកកកដើម្បីពន្យាការស្អុយរលួយនៃសាកសព។
រូបតំណាង
ទាំងអស់នេះពិតជាវិធីសាស្ត្រដ៏សំខាន់របស់លោកវេជ្ជបណ្ឌិតដែលបានណែនាំទៅកាន់គ្រូពេទ្យជំនាញ និងប្រជាជនទាំងអស់ឲ្យមានការយល់ដឹងខ្ពស់ទាំងអស់គ្នា លើសពីនេះទៅទៀតឲ្យចេះការពារខ្លួនពីការឆ្លងនៃជំងឺមួយនេះថែមទៀតផង៕
ប្រែសម្រួលដោយ៖ Seyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា
អាយុកាន់តែច្រើន វ័យកាន់តែជ្រេ រឿងសំខាន់ ៣ យ៉ាង ត្រូវចងចាំឱ្យច្បាស់ ហាមភ្លេចឱ្យសោះ
ក្នុងអំឡុងពេលសកម្មភាពសម្ភាសន៍ "ឆានែលអ្នកតំណាង" លើកដំបូងដែលបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី ៣ នៃសមាជប្រជាជនតំបន់ស្វយ័តក្វាងស៊ីនីតិកាលទី ១៤ អ្នកតំណាង ៣ រូបបានផ្តោតលើការលើកកម្ពស់ការសាងសង់ព្រែកជីភីងលូ និ
រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump
យោបល់ទាំងអស់ (0)