TNAOT News
· 2020-04-15
បងថ្លៃបាញ់សម្លាប់ប្អូនថ្លៃដោយសារភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី
#កោះឧកញ៉ាតី# #សង្គម# #បងថ្លៃ# #ព័ត៌មានសង្គម# #ប្រចណ្ឌ#
6956
កណ្តាល៖ បើយោងតាមសម្ដីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ផ្នែកមុខងារអ្នកសារព័ត៌មាន នៅវេលាម៉ោង ២០និង៥៩នាទី ថា នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះមានករណីបងថ្លៃជាប៉ូលិសប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់ប្អូនថ្លៃដោយសារភ្លើងប្រចណ្ឌជាមួយប្រពន្ធ នៅចំណុចកោះឧកញ៉ាតី ស្ថិតក្នុងភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទោះបីយ៉ាងណាពេលនេះលោកស្នងការនគរបាលខេត្តកណ្តាល កំពុងចុះទៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវផ្ទាល់ ចំណែកព័ត៌មានលម្អិតយ៉ាងណាក្រុមការងារ Tnaot News នឹងធ្វើការអាប់ដេតនៅពេលក្រោយ៕ ដោយ ៖ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)