TNAOT News

· 2020-04-16

កម្មករជាង ២០នាក់ រងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្ត

#កម្មករ# #ក្រឡាប់# #សង្គម# #គ្រោះថ្នាក់# #តារាខ្មែរ#

9650

កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកកម្មករក្រឡាប់ចាក់ភីង នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមគោញ៍រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់ ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2504 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានក្រឡាប់ បណ្តាលឱ្យកម្មករជាង ២០នាក់ ដែលនៅលើរថយន្តរងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំង និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស