![](/_nuxt/img/avatar.cc6781e.png)
SaroeunPheara
· 2020-04-17
Kim Jaejoong បានបរិច្ចាគម៉ាស់ដើម្បីរួមចំណែកទប់ស្កាត់កូវីដ១៩
#បរិច្ចាគម៉ាស់# #វេជ្ជសាស្រ្ត# #Jaejoong# #កម្សាន្ត# #តារាអន្តរជាតិ#
2070
Jaejoong គឺជាតារាមួយរូបដែលបានចូលរួមលើកកម្ពស់សម្រាប់ការយល់ដឹងអំពីបញ្ហា វីរុសកូវីដ១៩ ហើយលោកបានធ្វើការបរិច្ចាគជាបន្តបន្ទាប់លើបញ្ហាមួយនេះ។
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោកបានបរិច្ចាគម៉ាស់ការពារជាច្រើន ដើម្បីជួយទប់ស្កាត់ជំងឺឆ្លងកូរ៉ូណា។ គួររំលឹកផងដែរថា លោកក៏ធ្លាប់បានបរិច្ចាគម៉ាស់ជាច្រើន ទៅកាន់សមាគមន៍ជួយសង្រ្គោះគ្រោះមហន្តរាយនៃប្រទេសកូរ៉េម្តងរួចមកហើយកាលពីចុងខែកុម្ភៈ។
ក្នុងនោះខាងសមាគមន៍កូរ៉េបានបញ្ជាក់ថា លោក Jaejoong មិនចង់ឲ្យដំណឹងនេះត្រូវបានផ្សាយជាសាធារណៈឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេចង់ឲ្យអ្នកដែលទទួលជំនួយបានដឹងពីទឹកចិត្តសប្បុរសធម៌របស់គាត់ ដែលតែងតែបរិច្ចាគជាប្រចាំដល់ពួកគេ។
លើសពីនេះទៀតនោះ លោកក៏បានចូលរួមនៅក្នុងគម្រោងសុខុមាលភាពមួយ ដែលបានផ្តួចផ្តើមដោយ អង្គការមិនស្វែងរកប្រាក់ចំណេញជប៉ុន ដែលមានឈ្មោះថា 'JAPAN HEART' ក្នុងគោលដៅជួយផ្គត់ផ្គង់ម៉ាស់សម្រាប់វះកាត់ដល់ស្ថាប័នវេជ្ជសាស្រ្ត។
មិនតែប៉ុណ្ណោះលោក ថែមទាំងគាំទ្រលើផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការដួលរលំរបស់វិស័យវេជ្ជសាស្រ្តផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)