TNAOT News
· 2020-04-16
Taylor Swift និង Oprah ចូលរួមព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយអបអរបុគ្គលិកធ្វើការក្នុងវិបត្តិ Covid-19
#តារាចម្រៀង# #Taylor Swift# #Covid-19# #កម្សាន្ត# #តារាអន្តរជាតិ#
8280
អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ថា តារាចម្រៀង Taylor Swift, Jennifer Lopez និង តារាសម្ដែង Oprah Winfrey បានចូលរួមក្នុងកម្មវិធីផ្សាយពិសេសមួយទូទាំងពិភពលោកនៅចុងសប្តាហ៍នេះ ជាការទទួលស្គាល់ពីកិច្ចខិតខំរបស់អ្នកធ្វើការនៅជួរមុខនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណា ឬ (Covid-19)។
ព្រឹត្តិការណ៍ «ពិភពលោកតែមួយនៅផ្ទះ» ដែលរួមបញ្ចូលទាំងតន្ត្រីកំប្លែងនិងរឿងរ៉ាវពីវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងកម្មករគ្រឿងទេស ដែលមានការផ្សាយផ្ទាល់រយៈពេល ៦ ម៉ោងនឹងរួមបញ្ចូលការបង្ហាញខ្លួនដោយតារាកីឡាករសំខាន់ៗរួមទាំងម្ចាស់ជើងឯកប្រណាំងរថយន្តហ្វមមូឡាវ័នអង់គ្លេស និងតារាល្បីៗក្នុងបណ្តាញសង្គមជាច្រើននាក់ទៀត។
ព្រឹត្តិការណ៍ដ៏ធំមួយនេះនិងផ្សាយផ្ទាល់នៅថ្ងៃទី ១៨ ខែមេសា មានរយៈពេល ២ ម៉ោង តាមបណ្តាញទូរទស្សន៍អាមេរិកខាងជើងនិងបណ្តាញទូរទស្សន៍អន្តរជាតិនៅល្ងាចថ្ងៃសៅរ៍ ក្នុងកិច្ចប្រឹងប្រែងដ៏ធំបំផុតដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកធ្វើការជួរមុខ។ អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះដែលរៀបចំដោយអង្គការសុខភាពពិភពលោក (WHO) និងក្រុមពលរដ្ឋតស៊ូមតិសកលនឹងបង្ហាញខ្លួនពីចម្ងាយដោយសារតែការឃ្លាតឆ្ងាយពីសង្គមនិងការបិទប្រទេសក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺដែលបានសម្លាប់មនុស្សជាង ១២៤.០០០ នាក់នៅទូទាំងពិភពលោក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហ៊ូទី៖ មនុស្ស ៣៧ នាក់បានស្លាប់ក្នុងការវាយប្រហាររាប់រយដងរបស់អាមេរិក និងអង់គ្លេស លើយេម៉ែន
លោក ពូទីន អះអាងថា គ្មានផែនការដណើ្តមយកទីក្រុងខាគីវទេ ហើយបានរិះគន់ជំនួបកំពូលអ៊ុយក្រែន
កំណាព្យសោតទស្សន៍ "កំណាព្យនិទាឃរដូវ" សូមស្តាប់រឿងនិទាឃរដូវទាំងអស់គ្នា
ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ
យោបល់ទាំងអស់ (0)