TNAOT News

· 2020-04-16

អបអរសាទរ! អ្នកឆ្លងកូវីដ-១៩ នៅអ៊ីតាលីធ្លាក់ចុះខ្លាំងបំផុត

#COVID-19# #អ៊ីតាលី# #អ្នកឆ្លង# #សង្គម# #ព័ត៌មានសង្គម#

5058

សារព័ត៌មាន​ VTC News នៅព្រឹកថ្ងៃ ទី​១៦ ខែមេសា បានផ្សាយថា​ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអ៊ីតាលី បានធ្លាក់ចុះទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេល​១ខែកន្លងមកនេះ។​ នេះជាព័ត៌មានដ៏ល្អបំផុត សម្រាប់ពលរដ្ឋអ៊ីតាលី ក្រោយពេលជាច្រើនសប្តាហ៍​ប្រឈមនឹងការឆ្លង ហើយស្លាប់ ដោយសារកូវីដ១៩ មានចំនួនច្រើន។

មន្ត្រីសុខាភិបាលអ៊ីតាលី បានប្រកាសថា ក្នុងរយៈពេល​២៤ម៉ោង គឺថ្ងៃទី​១៥ ខែមេសា​ មាន​អ្នកឆ្លងថ្មី នៅទូទាំងប្រទេស មានតែ២៦៦៧នាក់ប៉ុណ្ណោះ។ នេះជា​ចំនួនដ៏ទាប​ដំបូង​គេបំផុត មិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី​១៣ ខែមីនា រហូតមកទល់នឹងពេលនេះ។

បើគិតមកដល់ព្រឹក ថ្ងៃទី​១៦ ខែមេសា នៅក្នុងប្រទេសអ៊ីតាលី មានអ្នកឆ្លងកូវីដ-១៩ សរុប​ ជាង​១៦៥​ពាន់​នាក់ ក្នុងនោះស្លាប់​ជាង​២១ ៦០០នាក់។ ដោយ​ឡែកអ្នកជំងឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ក៏​បាន​ធ្លាក់​​​ចុះ​ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ដោយនៅសល់តែ៣១៨៦នាក់ប៉ុណ្ណោះ។ ពោល​ គឺ​តិច​ជាង​​១០០០​នាក់ បើប្រៀបធៀបនឹងសប្ដាហ៍កន្លងមក។

ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ីតាលី បានពន្យារពេលដាក់ប្រទេស ក្នុងគ្រាអាន្ន រហូត​ដល់​ថ្ងៃទី៣ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ១៩ឲ្យមាន​ប្រសិទ្ធភាពបំផុត។ ថ្វីបើយ៉ាងនេះក្ដី នៅក្នុងតំបន់រងគ្រោះខ្លាំងជាងគេ គឺ Lombardy នឹងត្រូវបើកទ្វារដំណើរ​ការ​សេដ្ឋកិច្ចឡើងវិញ នៅថ្ងៃទី​៤ ខែឧសភា ដោយសារស្ថានការណ៍ នឹងធូរស្រាលឡើងវិញ៕ ប្រែ​សម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស