TNAOT News

· 2020-04-16

អ្នកជំងឺ COVID-19 បារាំង​ឡើងដល់ កម្រិតកំពូល ២៤ម៉ោងស្លាប់១ ៤៣៨នាក់

#COVID-19# #បារាំង# #ក្រសួងសុខាភិបាល# #សុខភាព# #បិទប្រទេស# #ជំងឺ#

9218

ក្រសួងសុខាភិបាល​ប្រទេស​បារាំង កាលពីទី១៥ ខែមេសា បានប្រកាសថា​ ចំនួន​ពលរដ្ឋ​បាត់​បង់ជីវិត ដោយសារតែ COVID-19 ​នៅក្នុងប្រទេសនេះ បានកើនឡើងដល់ចំណុចកំពូល​។ 

ប្រភព france24 អះអាងថា ក្រសួងសុខាភិបាលបារាំង​ បញ្ជាក់ថា អ្នកបាត់បង់ជីវិត​កើនឡើង ១ ៤៣៨​ នាក់ ក្នុងរយៈពេល​២៤ម៉ោង។ ការកើនឡើងនេះ ធ្វើ​ឲ្យជនរងគ្រោះបាត់បង់ជីវិត​ ដោយ​សារតែជំងឺ COVID-19 កើនសរុប​ ១៧ ១៦៧ នាក់ នៅប្រទេសបារាំង​។ 

មន្ត្រីក្រសួងសុខាភិបាល​ប្រទេសបារាំង Jerome Salomon បានថ្លែងថា ការឆ្លងរាតត្បាត​នៅ​ក្នុងប្រទេស​ ហាក់នៅតែ​មានចំនួន​ខ្ពស់ ។ ដូច្នេះលោកសូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​បារាំង​ត្រូវតែ​គោរព​ឲ្យបានខ្ជាប់ខ្ជួន​ តាមគោលការ​ណ៍ចាក់សោ ឬបិទប្រទេសរបស់រដ្ឋាភិបាល។ 

លោកថា តួលេខបានកើនឡើង​ បន្ទាប់ពី​ពិធីបុណ្យ​បីថ្ងៃ​ កាលពីចុងសប្តាហ៍​មុន​ គឺពិធីបុណ្យ Easter ។ 

គួរបញ្ជាក់ថា វីរុស COVID-19​ រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឆ្លងពាស​ពេញ​ពិភព​​លោក នៅលើ ដែនដី និងប្រទេស សរុប២៣៤ ។ វាបានឆ្លងលើមនុស្សសរុប ២ ០៥៦ ០៥៥ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៣៣ ៥៧២ នាក់ និង ៥១១ ០១៩ នាក់​ជាសះស្បើយ ។ 

បើយោងតាមប្រភព Wikipedia បន្តទៀតថា សហរដ្ឋអាមេរិក ជាប្រទេសមានអ្នក​ឆ្លង​វីរុសនេះ​ច្រើនជាងគេបំផុត គឺមានអ្នកឆ្លង៦៤១ ៧២៦ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៨ ៣៩០ នាក់ និង ៥២ ១៩៦​នាក់ ជាសះស្បើយ ។ ចំណែកបារាំងវិញ មានអ្នកឆ្លង COVID-19 សរុប ១០៦ ២០៦ នាក់ ក្នុងនោះបាត់បង់ជីវិត ១៧ ១៦៧ នាក់ និង​ជាសះស្បើយ​ ៣០ ៩៥៥នាក់ ។ 

ប្រទេស​បារាំង​រងគ្រោះ ដោយជំងឺរាតត្បាត​នេះ ស្ថិតក្នុងលំដាប់ទី៥​ នៃតារាងមានអ្នកឆ្លងច្រើន នៅលើពិភពលោក គឺបន្ទាប់ពីអាមេរិក, អេស្ប៉ាញ, អ៊ីតាលី និងអាល្លឺម៉ង់ ៕ ប្រែ​​សម្រួល​ដោយ​៖ ​thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស