TNAOT News
· 2020-04-16
ចិនពិសោធន៍វ៉ាក់សាំង Adenovirus ព្យាបាលជំងឺកូវីដ១៩ លើកទី២
#COVID-19# #សុខភាព# #ចិន# #ជំងឺ# #វ៉ាក់សាំង#
4531

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងពិសេសសម្រាប់ជំងឺកូវីដ១៩ បានឈានដល់ដំណាក់កាលពិសោធន៍លើកទី២ ដែលត្រូវបាន អង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលនេះ។ នេះបើតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។
ស្ថានស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២”។
តាមការផ្សាយរបស់សារព័ត៌មានស៊ីស៊ីថាម ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដំបូងចំនួន៤នាក់កាលពីថ្ងៃទី៣១ខែមីនា បានបញ្ចប់នូវរយៈពេលតាមដានវេជ្ជសាស្ត្រ ហើយមានអង់ទីករប្រឆាំងមេរោគក្នុងខ្លួនមានសុខភាពល្អ និងបានចេញពីមន្ទីរពេទ្យហើយ។
អ្នកស្ម័គ្រចិត្ត ៤ នាក់ដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកតាមដានវេជ្ជសាស្ត្រ។ ចំពោះអ្នកដែលទទួលការចាក់វាក់សាំងមុនគេបង្អស់ចំនួន១០នាក់ ក៏បានមកដល់រយៈពេល២៨ថ្ងៃផងដែរ ដែលពួកគេទាំងអស់សុទ្ធតែមានអង់ទីករប្រឆាំងមេរោគកូវីដ១៩ ៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់
ស្នាមញញឹមលាក់ការឈឺចាប់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខ និងចែកអំណោយផ្ដល់ជូនជនភៀសសឹកជាង ២ពាន់គ្រួសារ នៅក្នុងស្រុកក្រឡាញ់
អគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេច
យោបល់ទាំងអស់ (0)