TNAOT News
· 2020-04-16
កម្មករ-កម្មការិនី ដែលទៅចូលឆ្នាំ ពេលត្រឡប់មកវិញ ត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃជាកំហិត
#COVID-19# #កម្មករ# #ក្រសួងសុខាភិបាល# #សង្គម# #នយោបាយជាតិ#
8853
ភ្នំពេញ៖ កម្មករ-កម្មការិនី ដែលវិលត្រឡប់ចូលមកបម្រើការងារវិញ បន្ទាប់ពីទៅស្រុកកំណើតអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ត្រូវចាត់វិធីការចត្តាឡីស័ក (ដាក់នៅឱ្យដាច់ដោយឡែក) រយៈពេល ១៤ថ្ងៃ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញបទបញ្ជា លើកំហិតការធ្វើដំណើរចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមសា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយដាក់កំហិតមិនឱ្យឆ្លងពីខេត្តមួយទៅខេត្តមួយ ពីរាជធានីទៅខេត្ត និងពីខេត្តមករាជធានី។ ប៉ុន្តែ រាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសដកបម្រាមធ្វើដំណើរចេញវិញ ចាប់ពីម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី១៦នេះតទៅ។
នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ស្ថិតនៅក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យមានការចម្លងរាតត្បាតចូលសហគមន៍ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយ ដែលមិនបានគោរពតាមបទបញ្ជារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើតនាកន្លងមកនេះ។
ក្រសួងបន្តថា ដើម្បីបង្ការហានិភ័យនៃការចម្លងវីរុសកូវីដ១៩ ចំពោះកម្មករ-កម្មការិនី ដែលនឹងត្រូវវិលត្រឡប់មកកន្លែងធ្វើការនៅតាមរោងចក្រ សហគ្រាសរបស់ពួកគេវិញ ក្រសួងសុខាភិបាល សូមស្នើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការចាត់វិធានការលើបុគ្គលទាំងនោះ ដោយត្រូវតែដាក់ខ្លួនឱ្យនៅដាច់ដោយឡែក នៅកន្លែងស្នាក់នៅរបស់បុគ្គលនោះ ក្នុងរយៈពេលចំនួន ១៤ថ្ងៃ ជាចាំបាច់ ព្រមទាំងមានការតាមដានក្នុងការអនុវត្តវិធានការចត្តាឡីស័ក និងពិនិត្យតាមដានសុខភាព ពីក្រុមគ្រូពេទ្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គលណាម្នាក់មានបញ្ហាសុខភាព ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវតែទំនាក់ទំនងមកក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ក្នុងការពិនិត្យ និងធ្វើរោគវិនិឆ្ឆ័យបុគ្គលនោះឱ្យបានទាន់ពេលវេលា៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
និយតករអ៊ីតាលីពិន័យ TikTok ១១លានដុល្លារ ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់
ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន
ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ
ពន្លឺសំណាងចែងចាំង ម្ចាស់ឆ្នាំទាំង ៣ រាសីអណ្ដែត យីអ៊ុនឡើងខ្ពស់រហូតដល់ចុងឆ្នាំ
យោបល់ទាំងអស់ (0)