TNAOT News

· 2020-04-16

នារីវៀតណាមម្នាក់ដួលសន្លប់បង្កឲ្យមានការភ្ញាក់ផ្អើល

#មន្ទីរពេទ្យ# #ដួលសន្លប់# #សង្គម# #នារីចិន# #ព័ត៌មានសង្គម#

4237

ភ្នំពេញ៖ នារីជនជាតិវៀតណាមម្នាក់ ត្រូវបានគេប្រទះឃើញដេកដួលសន្លប់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

​តាមប្រភពព័ត៍មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសសង្ស័យ ជាអ្នកស្និទ្ធស្នាលជាមួយនារីជនជាតិខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍ស ដឹកគ្នាមកអង្គុយនៅចំនុចកើតហេតុខាងលើ ហើយក៏បានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ឃើញបុរសខាងលើនោះ ជិះម៉ូតូចេញទៅបាត់តែម្នាក់ឯង ដោយទុកនាងឲ្យអង្គុយឳបបង្គោលភ្លើងម្នាក់ឯង បន្ទាប់មកស្រាប់តែ នារីរូបនោះដេកដួលសន្លប់ឈឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កំពុងល្បាតតាមបណ្តោយផ្លូវ៣០ម៉ែត្រក្បែរន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅកាន់មន្ទីរពេទ្យឯកជនសួគា៍ដើម្បីឲ្យដឹកនារីរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះដល់រូបនាង។

រយៈពេលជិតមួយម៉ោងមិនឃើញរថយន្តសាមុយឯកជន ឬមន្ទីរពេទ្យរដ្ឋណាមកដឹកនារីជនជាតិយកទៅធ្វើការសង្គ្រោះនោះទេ ដោយមន្ទីរពេទ្យឯកជនរុញដាក់ ទៅមន្ទីរពេទ្យរដ្ឋ ជាងកន្លះម៉ោងក្រោយពេលសន្លប់នារីជនជាតិវៀតណាមខាងលើនេះបានក្រោកឡើងដើររកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងតែម្តងទៅ។

ជុំវិញរឿងនេះដែរ មហាជនបានលើកឡើងថា កន្លងមកគេសង្កេតឃើញថា រថយន្តសង្គ្រោះបន្ទាន់តែងរហ័សក្នុងការចេញមកដឹកយកអ្នកជំងឺ ប៉ុន្តែក្នុងករណីនារីដួលសន្លប់ខាងលើ បែជាមិនមានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យណាមួយចេញមកដឹកយកអ្នកជំងឺទៅមន្ទីរពេទ្យឡើយ៕  ដោយ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស