TNAOT News

· 2020-04-16

វៀតណាមនិងស៊ុយអែតពិភាក្សាគ្នា ស្ដីអំពីយុទ្ធសាស្រ្ដសង្រ្គាមប្រឆាំងនឹងកូវីដ១៩

#COVID-19# #នាយករដ្ឋមន្រ្ដី# #សង្គម# #វៀតណាម# #សង្រ្គាម# #ស៊ុយអែត# #នយោបាយជាតិ#

5497

ដោយសារបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជា ពិភពលោក នៅតែជាការគំរាម​កំហែង​ពីវីរុស​កូវីដ១៩ ទើបនាយករដ្ឋមន្រ្ដីវៀតណាម និងសមភាគីស៊ុយអែត បានពិភាក្សាគ្នា ស្ដី អំពីយុទ្ធសាស្រ្ដ​សង្រ្គាម ប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវនេះ។

យោងតាមសារព័ត៌មានវៀតណាម បានផ្សាយថា លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដី​វៀតណាម និងសមភាគីស៊ុយអែត លោក Stefan Löfven កាលពីថ្ងៃទី១៥ ខែមេសា បាន​ពិភាក្សា​​គ្នា តាមទូរស័ព្ទ ស្ដីអំពីកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃ​វីរុស​កូវីដ១៩ ហើយការធ្វើឲ្យប្រសើរឡើង អំពីទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្រ្ដី​វៀត​ណាម​ បានប្រាប់​ដល់​សមភាគីថា រដ្ឋាភិបាល នៃប្រទេសនេះបានខំប្រឹងប្រែង រិះរក​គ្រប់វិធីសាស្រ្ដ ដើម្បី​ទប់ស្កាត់នូវការរាតត្បាត នៃវីរុសកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួន និងជន​បរទេស​រស់នៅក្នុងប្រទេសនេះ មានសុវត្ថិភាព។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ប្រាប់សមភាគីថា វៀតណាមបានត្រៀម​ខ្លួនរួចជាស្រេច សម្រាប់ការសហការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ស្របគ្នានោះដែរ លោកនាយករដ្ឋមន្រ្ដីវៀតណាម ក៏បានស្នើឲ្យស៊ុយអែតជួយផ្ដល់ការទ្រទ្រង់​ដល់ការថែទាំ​សុខភាព និងគាំទ្រដល់ប្រជាជនវៀតណាម ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃវីរុសដ៏កាចសាហាវនេះ។

ក្រៅពីនេះនាយករដ្ឋមន្រ្ដីវៀតណាម និងស៊ុយអែត សន្យាជំរុញឲ្យមានកិច្ចសហប្រតិបត្ដិការឲ្យ​កាន់តែប្រសើរឡើងនូវចំណងទំនាក់ទំនងទ្វេភាគី។

បើគិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន២៦៨ ក្នុងនោះជាសះស្បើយ ១៧១នាក់។ រីឯប្រទេសស៊ុយអែត មានអ្នកឆ្លងកូវីដ១៩ ចំនួន១១៩២៧ ក្នុងនោះស្លាប់១២០៣នាក់ និងស្លាប់៣៨១នាក់៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស