SaroeunPheara
· 2020-04-17
Ed Sheeran បានធ្វើការបរិច្ចាគយ៉ាងពិសេសមួយដល់មន្ទីរពេទ្យ Ipswich
#Ed Sheeran# #Suffolk# #ការបរិច្ចាគ# #កម្សាន្ត# #តារាអន្តរជាតិ#
2239
កាលពីពេលថ្មីៗនេះលោក Ed Sheeran ដែលជាតារាចម្រៀង POP បានធ្វើការបរិច្ចាគយ៉ាងពិសេសមួយដល់មន្ទីពេទ្យកុមារនៅក្នុងស្រុកកំណើតរបស់ខ្លួននៅឯ Suffolk។
ក្នុងនោះដែរនាយកប្រតិបត្តិនៃមន្ទីរពេទ្យ Ipswich បាននិយាយថា ប្រាក់ដែលបានផ្តល់ដោយ Sheeran ឆ្នាំនឹងមានចំនួនច្រើនខ្លាំង។ លោកបានបន្ថែមទៀតថា វាពិតជាអំណោយដ៏អស្ចារ្យមែន និងបានបង្ហាញពីភាពសប្បុរសដែលមិនគួរឱ្យជឿ។
គួររំលឹកដែរថាលោក Sheeran បានធំឡើងនៅ Framlingham នៃរដ្ឋ Suffolk និងមកដល់បច្ចុប្បន្នលោកបានមករស់នៅជិតទីក្រុង។
មិនតែប៉ុណ្ណោះ Ed Sheeran តែងតែមកបរិច្ចាគថវិកានៅ Suffolk ជារៀងរាល់ឆ្នាំសម្រាប់កុមារ និងឪពុកម្តាយរបស់ពួកគេផងដែរ។
លើសពីនេះទៀតកាលពីខែ ធ្នូ ឆ្នាំ២០១៩ លោក Ed Sheeran បានបង្កើតមូលនិធិតន្ត្រីសប្បុរសធម៌មួយដើម្បីជួយដល់តន្ត្រីករវ័យក្មេងនៅ Suffolk ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖BBC
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)