TNAOT News
· 2020-04-16
បុរសម្នាក់ខឹងសុំជានាជាមួយប្រពន្ធមិនបានដូចបំណង ចាក់សម្លាប់ចោល
#ថៃ# #សង្គម# #ឃាតកម្ម# #ជនសង័្សយ# #ព័ត៌មានសង្គម#
3688
បុរសអគតិម្នាក់ខឹងសុំជានាជាមួយនឹងអតីតប្រពន្ធមិនបានដូចបំណង ក៏ចាក់សម្លាប់គាត់ កាលពីព្រឹក ថ្ងៃទី១៥ ខែមេសា នៅជិតការិយាល័យប៉ូលិស Chon Buri ស្ថិតក្នុងខេត្តប៉ាទីយ៉ា។

ប៉ូលិសថៃ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Boonlert Khunmoon អាយុ៥២ឆ្នាំ រស់នៅ Chon Buri ស្រុក Banglamung ខេត្តប៉ាទីយ៉ា។ រីឯជនរងគ្រោះ ឈ្មោះ Sudjai Rodmanee អាយុ៥០ឆ្នាំ ជាអតីតប្រពន្ធរបស់ជនសង័្សយ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា ក្រោយពេលបែកបាក់គ្នានោះមក ជនសង័្សយតែងតែព្យាយាមសុំសម្របសម្រួល ហើយសុំជានាជាមួយនឹងអតីតប្រពន្ធវិញ ប៉ុន្ដែជនរងគ្រោះមិនព្រម។ លុះមកដល់ថ្ងៃកើតហេតុ ជនសង័្សយបានតាមពីក្រោយជនរងគ្រោះ ដែលកំពុងជិះម៉ូតូ រហូតដល់កន្លែងកើតហេតុ ទើបតាមទាន់ ហើយចាក់ប្រហារទៅលើប្រពន្ធតែម្ដង។

ក្រោយពេលកើតមានអំពើឃាតកម្មនោះភ្លាម សាក្សីបានទាក់ទងទៅកាន់ប៉ូលិស ចេញមកធ្វើអន្ដរាគមន៍ ឃាត់ខ្លួនតែម្ដង។ ជនសង័្សយត្រូវបានប៉ូលិសចោទប្រកាន់ ពីបទឃាតកម្ម ហើយត្រូវនាំទៅឃុំខ្លួនរង់ចាំតុលាការកាត់ទោសតាមច្បាប់៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហ៊ុន Samsung Electronics ជាប់កត់ត្រាប្រាក់ចំណូលប្រចាំត្រីមាស ដ៏អាក្រក់បំផុត ក្នុងរយៈពេល ១៤ ឆ្នាំ
(៥ មីនា ១៩៨២)៖ យានអវកាសសូវៀត Venera 14 ចុះចតលើផ្ទៃភពសុក្រដ៏ក្តៅគគុក (មានរូបភាព)
លោក ត្រាំ សន្យាបញ្ចប់សង្រ្គាមអ៊ុយក្រែនភ្លាមៗ ប្រសិនគាត់ត្រូវបានជាប់ឆ្នោតនៅឆ្នាំ 2024
នេះជាលើកដំបូងហើយ ដែលយើងមានតំរុយពិតពី «ស្នូល» ភពអង្គារ! អរគុណ InSight…
យោបល់ទាំងអស់ (0)