TNAOT News
· 2020-04-17
ដាក់ប៊ីដុងសាំងក្បែរជើងក្រាន បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ
#សង្គម# #សន្ធោសន្ធៅ# #ឆាបឆេះ# #ព័ត៌មានសង្គម# #ជើងក្រាន#
4641
ក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាលដោយសារភ្លើងជើងក្រានឆាបទៅឆេះប៊ីដុងសាំង កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះទាំងពីរនាក់រួមមានទី ១ ឈ្មោះ គីម សៀក ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ បានរងរបួសស្រាល និងទី២ ឈ្មោះ សោម សុខផាន់នី ភេទប្រុស អាយុ ១២ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)