TNAOT News

· 2020-04-17

អាកាសយានិក​​​នៅកាណាដាម្នាក់ បញ្ជាយន្តហោះចុះចត​បន្ទាន់លើផ្លូវហាយវ៉េ

#ចុះចតបន្ទាន់# #បញ្ហាម៉ាស៊ីន# #សង្គម# #យន្តហោះ# #តារាខ្មែរ# #កាណាដា#

2253

អាកាសយានិក​​​ម្នាក់ ​បានបញ្ជាយន្តហោះចុះចត​បន្ទាន់ដោយសុវត្ថិភាព នៅលើផ្លូវហាយវ៉េ​យ៉ាង​មមាញឹក ក្នុងប្រទេសកាណាដា។

បើតាមការចេញផ្សាយរបស់ប្រភព tr.com នៅថ្ងៃទី១៧ ខែមេសា បានបញ្ជាក់ថា យន្តហោះ​ធុនតូច Piper Cherokee មួយគ្រឿង កំពុងហោះហើរ​ទៅជិតដល់គោលដៅ ដែលត្រូវចុះចត​នោះ ស្រាប់តែ​ម៉ាស៊ីន​មានបញ្ហា ក៏បង្ខំឲ្យ​អាកាសយានិក​ចុះចតជាបន្ទាន់ប្រកប​ដោយ​សុវត្ថិភាព​បំផុត ។ 

ប្រភពបន្តថា យន្តហោះ​នេះ​បានចុះចត​នៅលើផ្លូវហាយវ៉េ លេខ​៤០ ស្ថិតក្នុងទីក្រុងកេប៉ិក (Quebec) ប្រទេសកាណាដា កាលពីថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២០ ។ យន្ដហោះនោះបានចុះ​ចតបន្ទាន់ ខណ:រថយន្ត​កំពុងចរាចរយ៉ាងមមាញឹក​ តែ​មិនបណ្តាលឲ្យមានគ្រោះថ្នាក់​កើត​ឡើងនោះឡយ ។ 

ហេតុការណ៍នេះ​បានកើតឡើង​ នៅចម្ងាយប្រមាណពី​២ទៅ៣គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពីអាកាស​យានដ្ឋាន​អន្តរជាតិ Jean-Lesage ជាទីដែល​យន្តហោះ Piper Cherokee ត្រូវចុះចត។ ប៉ូលិស​ក្នុងតំបន់បានអះអាងថា ការចុះចតបន្ទាន់​នៃយន្តហោះនេះ ក៏ដោយសារតែ​មានបញ្ហា​នៅត្រង់​ម៉ាស៊ីនយន្តហោះ ទើបបង្ខំឲ្យ​អាកាសយានិក​ចុះចតបន្ទាន់ តែរកកន្លែងចុះចត​មិនបាន ក៏ចុះចត​នៅលើ​ផ្លូវហាយវ៉េតែម្តង៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស