TNAOT News
· 2020-04-17
បទចម្រៀងថ្មីរបស់ នាយ ចឺម ឆ្នាំឯកា (Covid-19) បង្កប់ដោយអត្ថន័យអប់រំនិងណែនាំ
#Covid-19# #នាយ ចឺម# #បទចម្រៀង# #កម្សាន្ត# #តារាខ្មែរ#
6824
នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ តារាចម្រៀង នាយ ចឺម បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា ឆ្នាំឯកា (Covid-19) បានច្រៀងរៀបរាប់ពីស្ថានភាពនាពេលចូលឆ្នាំដែលមាន សភាពស្ងាត់ច្រងំ ខុសប្លែកពីរៀងរាល់ឆ្នាំ ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វើដំណើរជួវជុំបងប្អូន ក្រុមគ្រួសារ តាមបណ្ដាខេត្តនាៗទូទាំង ២៥ ខេត្តក្រុង។
ដោយឡែក នៅក្នុងឆ្នាំនេះវិញ ដោយសារតែមេរោគរាតត្បាតពីវីរុស កូរ៉ូណា ឬហៅថា កូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យផ្អាកការជួបជុំមួយរយៈ និងលើកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយនៅធ្វើការងារធម្មតា ដើម្បីបញ្ចៀសការឆ្លងនូវវីរុសដ៏កាចសាហាវមួយនេះ។
ក្នុងអត្ថន័យបទចម្រៀងថ្មីនេះ នាយ ចឺម បានច្រៀងរៀបរាប់និងណែនាំពីវិធីការពារខ្លួន ដោយផ្អាកការជួបជុំមួយរយៈ ឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស់រាល់ពេលចេញទៅក្រៅ នៅផ្ទះទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងនិងការពារសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួនទាំងអស់គ្នាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ
មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
លោក Tusk ព្យាយាមពង្រឹងការក្ដាប់អំណាច អំឡុងការបោះឆ្នោតមូលដ្ឋាន នៅប៉ូឡូញ
លោកពូទីន ចង់បង្ក្រាបជនអន្តោប្រវេសន៍ បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងមូស្គូ
យោបល់ទាំងអស់ (0)