រុស្ស៊ីផ្អាក​រំលឹកខួបលើកទី៧៥ ទិវាជ័យជម្នះ បញ្ចប់សង្គ្រាមលោក លើកទីពីរ

TNAOT News 2020-04-17 09:41:09
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

មេដឹកនាំប្រទេសរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានប្រកាស​ផ្អាក​ប្រារព្ធ​ពិធី​រំលឹកខួប ​លើកទី​៧៥ (៩ ឧសភា ឆ្នាំ១៩៤៥-៩ ឧសភា ឆ្នាំ២០២០) ទិវា​ជ័យជម្នះ​ទៅលើក្រុមហ្វាស៊ីស អាល្លឺម៉ង់ បញ្ចប់សង្គ្រាមលោកលើកទីពីរ ។ 

លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំតាមវីដេអូខនហ្វ្រឺរេន​ថា ពិធីនេះ​ត្រូវបានផ្អាក ដោយសារតែជំងឺរាតត្បាត​ COVID-19 មាននៅពាសពេញ​ក្នុងប្រទេស​រុស្ស៊ី ។ លោកបានថ្លែងថា ហានិភ័យ​ខ្ពស់​ពីការរាតត្បាត​នេះ មិនទាន់ស្ងប់ស្ងាត់ ឬថយចុះ​នោះឡើយ ហើយខ្ញុំ​មិនមានសិទ្ធិ​នៅក្នុងការរៀបចំធ្វើព្យុហយាត្រា និងពិធី​ដទៃផ្សេងទៀតទេ ។ លោកបន្ថែមថា ការប្រារព្ធពិធីនេះ​អាចនឹងធ្វើ​ឡើងនៅឆ្នាំបន្ទាប់ ។ 

វីរុស COVID-19 នៅរុស្ស៊ី គិតមកត្រឹម​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២០ ប្រភព wikipedia អះអាងថា បានឆ្លងលើមនុស្សសរុប ២៧ ៩៣៨ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៣២ នាក់ និង ២ ៣០៤នាក់ ជាសះស្បើយ​។ ដោយផ្នែក​ តំបន់សង្វាក់​ផលិតកម្មសេដ្ឋកិច្ច​រុស្ស៊ី​មួយចំនួន​ ត្រូវបានផ្អាក​រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាត​ពីវីរុស ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ តំណាង ហ្វាស៊ីសអាល្លឺម៉ង់ បានចុះហត្ថលេខាលើកំណត់ហេតុ ចុះចាញ់ដោយឥតលក្ខខ័ណ្ឌជាមួយ កងទ័ពក្រហមសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) ។ ក្រោយមក សូវៀតបានបន្តផ្ដួលរលំកងទ័ព Rōmaji ដ៏ស្ទាត់ជំនាញបំផុតរបស់ជប៉ុន ដោយចាប់បង្ខំឲ្យជប៉ុនទទួលយកការចុះចាញ់ដោយឥតលក្ខខ័ណ្ឌ ។ 

សង្គ្រាមលោកលើកទីពីរ (ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥) បានបញ្ចប់ជាផ្លូវការ ។ ជ័យជម្នះរបស់កងទ័ពក្រហមសូវៀត និងកងកម្លាំងស្នេហាសន្តិភាពជឿនលឿនលើទូទាំងពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់បំផុត ដែលត្រូវបានចារក្នុងប្រវត្តិសាស្ត្រមនុស្សលោកនាសតវត្សទី២០ ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ឆ្នាំ 2022 Honda Civic Si ទំនើបនិងសង្ហាមិនចាញ់សិស្សច្បងរបស់វា

    Naklork IT 727 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្នាំ 2022 Honda Civic Si ទំនើបនិងសង្ហាមិនចាញ់សិស្សច្បងរបស់វា

    Naklork IT 727 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្នាំ 2022 Honda Civic Si ទំនើបនិងសង្ហាមិនចាញ់សិស្សច្បងរបស់វា

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Samsung បានដាក់លក់ Galaxy A13 5G នៅក្នុងទឹកដីសហរដ្ឋអាមេរិក

    NG-Tech 35 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Samsung បានដាក់លក់ Galaxy A13 5G នៅក្នុងទឹកដីសហរដ្ឋអាមេរិក

    NG-Tech 35 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Samsung បានដាក់លក់ Galaxy A13 5G នៅក្នុងទឹកដីសហរដ្ឋអាមេរិក

    NG-Tech 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មិនធម្មតាទេ! ពិធីមង្គលការរបស់តារាចម្រៀង នៅ ស៊ីនឿន នឹងធ្វើឡើងនៅសណ្ឋាគារផ្កាយ ៥ មួយនេះ

    Lookingtoday 130 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនធម្មតាទេ! ពិធីមង្គលការរបស់តារាចម្រៀង នៅ ស៊ីនឿន នឹងធ្វើឡើងនៅសណ្ឋាគារផ្កាយ ៥ មួយនេះ

    Lookingtoday 130 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនធម្មតាទេ! ពិធីមង្គលការរបស់តារាចម្រៀង នៅ ស៊ីនឿន នឹងធ្វើឡើងនៅសណ្ឋាគារផ្កាយ ៥ មួយនេះ

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ថ្មដាតូច មានទឹកធ្លាក់កម្ពស់ជិត១០ម៉ែត្រ មានទឹកថ្លាយង់ហូរកាត់ផ្ទាំងថ្មដា អមដោយព្រៃព្រឹក្សាលតាវល្លិត្រឈឹងត្រឈៃគួរជាទីមនោរម្យ

    កម្ពុជា ដែនដីសុវណ្ណភូមិ 11108 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ថ្មដាតូច មានទឹកធ្លាក់កម្ពស់ជិត១០ម៉ែត្រ មានទឹកថ្លាយង់ហូរកាត់ផ្ទាំងថ្មដា អមដោយព្រៃព្រឹក្សាលតាវល្លិត្រឈឹងត្រឈៃគួរជាទីមនោរម្យ

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប