ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ឆ្នាំជូត រោង ម្សាញ់ មមែ គួរប្រយ័ត្ន

TNAOT 2020-04-17 09:48:03
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយឆ្នាំខាល។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖ 

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​ច្រើន​បន្តិច​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរាំងស្ទះ​ការងារ និង​ពិសេស​អាច​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​។ ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។​ សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​ចំណូល​ដែល​ខិតខំ​រកតែ​ង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​។

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាព ជឿ​ន​លឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​អំឡុងពេល​នេះដែរ​ឃើញថា​មានការ​ជឿន លឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​។

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោលគឺ​មិនល្អប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ នៅថ្ងៃនេះ​ដែរ សម្រាប់​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅ ហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​។

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះ ថា​ក្រុមមនុស្ស​ចាំតែ​មើលបំណាំ​ដើម្បី​ធ្វើការ​វាយប្រហារ​តែប៉ុណ្ណោះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​និយាយស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​។

ឆ្នាំរោង

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​សំខាន់​ទេពី​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់ កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​។

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​លោកអ្នក​មានការ​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិនសូវ​សម្រេច​ដូច​គាប់​បំណង​នោះឡើយ​។​ឆ្លង​ដល់​សប្តាហ៍​ក្រោយនេះ​លោកអ្នក​ចាំបាច់​ត្រូវ​ប្រឹងប្រែង​កិច្ចការងារ​ព្រោះថា​នឹង​ហុច​ផ្លែផ្កា​ល្អ​មកវិញ​ទៅរួច​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​រីកលូតលាស់​ខ្លាំង​កាល​ពីមុនមក​ពេលនេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈានដល់​បាក់បែក​ណាមួយ​កើតឡើង​។

ឆ្នាំមមី

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ជា​លទ្ធផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ថ្ងៃនេះ​ដែរ​ដោយ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​ប្រកប ការងារ​តូចធំ​ឬ​ការងារ​ដែល​សំខាន់​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​នៅថ្ងៃនេះ​ដែរ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​គួរសម​។

ឆ្នាំមមែ

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហា​រាំង ស្ទះ​និង​មានរឿង​រាវ​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ពុំ​គាប់ប្រសើរ​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាព​ស្ងប់ ស្ងាត់​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ទទួលរង​ប៉ះទង្គិច​ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរនោះ​ឡើយ​។

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពិសេស ឱ្យ​ប្រយ័ត្ន​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ប៉ុន្តែ​យ៉ាងណា មិនល្អ​ទាំងអស់​ទេ​គឺ​មានរឿង​រាវ​ខ្លះ​ក៏​អាក្រក់​ដែរ​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ កិច្ចការ​មួយចំនួន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួត ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​។

ឆ្នាំច

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម និង​ក្រុមមនុស្ស​ជួយ​ជ្រោ​ម ជ្រែង​ផងដែរ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​។

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច​ហើយ​បើ មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះ​ឆ្គៀ​ល​នាំឱ្យ​ជួប​រឿង​សៅហ្មង​មិនតិច​ទេ​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ភាពផុយស្រួយ​ប្រទាំង​ប្រទើស​ជាមួយ​មិត្តភក្តិ​ណាស់​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែនច្រើន​៕ ប្រភព៖ រស្មីកម្ពុជា

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • លុយដុល្លាររហែក ត្រូវយកទៅដូរនៅឯណា ហើយគេកាត់ទឹកប៉ុន្មាន?

    Business Lab 1005 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លុយដុល្លាររហែក ត្រូវយកទៅដូរនៅឯណា ហើយគេកាត់ទឹកប៉ុន្មាន?

    Business Lab 1005 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    លុយដុល្លាររហែក ត្រូវយកទៅដូរនៅឯណា ហើយគេកាត់ទឹកប៉ុន្មាន?

    Business Lab 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការស្រាវជ្រាវ បុរស ឬស្ត្រីជោគជ័យ ភាគច្រើនអាស្រ័យលើដៃគូគាត់រៀបការជាមួយគ្នា

    Business Lab 6500 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការស្រាវជ្រាវ បុរស ឬស្ត្រីជោគជ័យ ភាគច្រើនអាស្រ័យលើដៃគូគាត់រៀបការជាមួយគ្នា

    Business Lab 6500 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការស្រាវជ្រាវ បុរស ឬស្ត្រីជោគជ័យ ភាគច្រើនអាស្រ័យលើដៃគូគាត់រៀបការជាមួយគ្នា

    Business Lab 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • របៀបធ្វើសាច់គោផាត់ - How to make Fluffy Beef floss

    Somar's Cooking 2212 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើសាច់គោផាត់ - How to make Fluffy Beef floss

    Somar's Cooking 2212 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    របៀបធ្វើសាច់គោផាត់ - How to make Fluffy Beef floss

    Somar's Cooking 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13976 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13976 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប