សម្តេច ហ៊ុន សែន រម្លឹកការចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត

TNAOT 2020-04-17 10:33:29
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។ នេះបើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃនេះកាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ ។

សម្តេចតេជោបញ្ជាក់ថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម។

ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។

សម្តេច ហ៊ុន សែន រម្លឹកថា យើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ អរគុណសន្តិភាព៕ ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ចង់ដឹងទេថាមូលហេតុអ្វីទើបបណ្តាលឲ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារ

    Coffee__Tea 514 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចង់ដឹងទេថាមូលហេតុអ្វីទើបបណ្តាលឲ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារ

    Coffee__Tea 514 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចង់ដឹងទេថាមូលហេតុអ្វីទើបបណ្តាលឲ្យមានអនុសញ្ញាស្តីពីសិទ្ធិកុមារ

    Coffee__Tea 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13831 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 13831 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មិនចេះតែធ្វើដាក់នរណាទេ! លុះត្រាស្រលាញ់ម្នាក់ស្រីនោះពិត ទើបបុរសធ្វើទង្វើ ៣ នេះមក

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ជួបម្តងលង់មួយជីវិត! បុរសភាគច្រើនដកចិត្តមិនរួច បើបានជួបនារី ៥ ប្រភេទនេះ

    Knongsrok 10753 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជួបម្តងលង់មួយជីវិត! បុរសភាគច្រើនដកចិត្តមិនរួច បើបានជួបនារី ៥ ប្រភេទនេះ

    Knongsrok 10753 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ជួបម្តងលង់មួយជីវិត! បុរសភាគច្រើនដកចិត្តមិនរួច បើបានជួបនារី ៥ ប្រភេទនេះ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ច្នៃលុយខ្ចីគេ ២ ពាន់ដុល្លារ ទៅជាក្រុមហ៊ុនតម្លៃ ៩០ លានដុល្លារ ត្រឹមរយៈពេល ៧ ឆ្នាំ

    Business Lab 2161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ច្នៃលុយខ្ចីគេ ២ ពាន់ដុល្លារ ទៅជាក្រុមហ៊ុនតម្លៃ ៩០ លានដុល្លារ ត្រឹមរយៈពេល ៧ ឆ្នាំ

    Business Lab 2161 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ច្នៃលុយខ្ចីគេ ២ ពាន់ដុល្លារ ទៅជាក្រុមហ៊ុនតម្លៃ ៩០ លានដុល្លារ ត្រឹមរយៈពេល ៧ ឆ្នាំ

    Business Lab 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប