TNAOT News

· 2020-04-17

សត្វត្រយ៉ងយក្ស ដែលជិតផុតពូជនៅផែនដី ត្រូវបានគេលួចដាក់ថ្នាំសម្លាប់

#ត្រយ៉ង# #សត្វ# #សត្វព្រៃ# #អ្នកអភិរក្ស# #សត្វជិតផុតពូជ#

6749

ព្រះវិហារ៖ សត្វត្រយ៉ងយក្ស ដែលជិតផុតពូជនៅលើលោក ហើយមានរស់នៅតែក្នុងប្រទេសកម្ពុជា ត្រូវបានគេលួចដាក់ថ្នាំបំពុលសម្លាប់ នៅក្នុងដែនជម្រកសត្វព្រៃឆែប នៃខេត្តព្រះវិហារ ។ នេះបើយោងតាមសមាគមអភិរក្សសត្វព្រៃ WCS។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ អង្គការ WCS បានបញ្ជាក់ថា សត្វត្រយ៉ងយក្សចំនួន ៣ ក្បាល ត្រូវបានពុលស្លាប់ ដែល​ករណីដាក់ថ្នាំបំពុលនេះគឺដោយចេតនាមួយ។ រួមបញ្ចូលទាំងការស្លាប់​ដោយ​ការ​បំពុលលើកនេះផង នោះត្រូវបានសមាគមអភិរក្សសត្វព្រៃ WCS បានបញ្ជាក់ថា ចំនួនស្លាប់​ទាំង​អស់​នោះ សើ្មនឹងការបាត់បង់ប្រហែលពី ១ទៅ២ភាគរយ នៃចំនួនសត្វត្រយ៉ងយក្ស​សរុប​ដែលរស់នៅក្នុងតំបន់នោះ។

ការបំពុលសត្វត្រយ៉ង​យក្ស បានក្លាយជាក្តីបារម្ភជាសកល ដែលក្រុមអ្នកអភិរក្សកំពុងកត់សម្គាល់ឃើញមានការកើន​ឡើងនៃ​ការបរបាញ់ប្រភេទសត្វត្រូវការពារ ក្នុងមួយរយៈចុងក្រោយនេះ ខណៈសត្វប្រភេទបក្សីនេះ កំពុងស្ថិតក្នុងបញ្ជីក្រហម ដែលជិតនឹងផុតពូជលើភពផែនដី៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស