TNAOT News
· 2020-04-17
ថៃត្រៀមទទួលពលរដ្ឋ១ម៉ឺននាក់ មកពីបរទេស
#COVID-19# #ថៃ# #ម៉ាឡេស៊ី# #សង្គម# #ពលរដ្ឋ# #ព័ត៌មានសង្គម#
1530
រដ្ឋាភិបាលថៃបានត្រៀមលក្ខណៈទទួលពលរដ្ឋរបស់ខ្លួនប្រមាណ១ម៉ឺននាក់ វិលត្រឡប់មកពីប្រទេសជិតខាង ក្នុងនោះមានភាគច្រើនមកពីប្រទេសម៉ាឡេស៊ី។
ពលរដ្ឋដែលបានវិលត្រឡប់មកពិក្រៅប្រទេស អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ។ រដ្ឋាភិបាលថៃបានប្រកាសថា នៅថ្ងៃទី១៧ខែមេសា មានពលរដ្ឋថៃ៨០០០នាក់ នឹងវិលត្រឡប់មកពីម៉ាឡេស៊ី ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា កម្លាំងសន្តិសុខ និងមន្ត្រីក្នុងតំបន់បានសហការគ្នា ត្រួតពិនិត្យ នៅច្រកព្រំដែនទាំង១៥កន្លែងទូទាំងប្រទេស។ កម្លាំងទាហាន នឹងផ្តល់លក្ខណៈងាយស្រួល ដល់ពលរដ្ឋចូលមកប្រទេសវិញ ដោយត្រួតពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែក។
ជាមួយគ្នានេះថៃនឹងចាត់វិធានការតឹងតែងបំផុតចំពោះ អ្នកដែលបានឆ្លងដែនខុសច្បាប់ ឬគេចពីការត្រួតពិនិត្យសុខភាព។ ថ្មីៗនេះមានពលរដ្ឋថៃ១០០នាក់ ចូលពីម៉ាឡេស៊ីខុសច្បាប់ ដោយមិនអាចរងចំារដ្ឋាភិបាលបើកផ្លូវឲ្យ។ បច្ចុប្បន្នមានពលរដ្ឋថៃដល់ទៅ១៤ពាន់នាក់ ជាប់គាំងនៅក្រៅប្រទេសរងចំវិលត្រឡប់ទៅថៃវិញ។
យោងតាមសារព័ត៌មាន បាងកក់ប៉ុស្ត៍ នៅថ្ងៃទី១៧ ខែមេសា បានផ្សាយថា ចាប់តាំងពីថៃអនុវត្តច្បាប់គ្រាមានអាសន្ន តាំងពីថ្ងៃទី ៣ ខែមេសា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩បានធ្លាក់ចុះយ៉ាងខ្លាំង ។ បច្ចុនប្បន្នថៃមានអ្នកឆ្លង២៦២៧នាក់ក្នុងនោះមានដល់ទៅ១៦០០នាក់បានព្យាបាលជាសះស្បើយ៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)