
TNAOT News
· 2020-04-17
Lee Minho បង្ហាញការយល់ឃើញថ្មីពេលវ័យ៣០ឆ្នាំ ក្រោយខានសម្ដែងជាង៣ឆ្នាំ
#ភាពយន្តកូរ៉េ# #Lee Minho# #The King: Eternal Monarch# #កម្សាន្ត# #តារាអន្តរជាតិ#
3105
តារាសម្ដែងជួរមុខកូរ៉ Lee Minho បានអវត្តមានពីអាជីពសម្ដែងជាង៣ឆ្នាំមកហើយ ប៉ុន្តែពេលនេះលោកបានវិលមកលើវិថីសិល្បៈវិញហើយតាមរយៈរឿងថ្មីដែលមានចំណងជើងថា «The King: Eternal Monarch»។
ក្នុងកម្មវិធីសន្និសីទកាសែតសម្រាប់ការបញ្ចាំងរឿងភាគមនោសញ្ចេតនាថ្មី Lee Minho បានលើកឡើងពីអារម្មណ៍ពិតរយៈពេល៣ឆ្នាំ ដែលលោកឃ្លាតឆ្ងាយពីសិល្បៈ ពីអ្នកគាំទ្រ។
«ខ្ញុំឆ្ងាយពីសិល្បៈរយៈពេល ៣ឆ្នាំ វាជាពេលដែលខ្ញុំអាចសម្លឹងមើលខ្លួនខ្ញុំកាលពីមុន។ ខ្ញុំស្ថិតនៅកន្លែងមួយដែលត្រូវគិតពីរបៀបរៀបចំឫកពាថ្មី មិនមែនជាបុរសខ្ទង់វ័យជាង ២០ដូចមុនទេ ប៉ុន្តែជាមនុស្សម្នាក់ដែលស្ថិតក្នុងវ័យ ៣០ម្ដង។ នេះក៏បានន័យថាខ្ញុំចង់បង្ហាញអ្នកគ្រប់គ្នាថាខ្ញុំចាស់ទុំហើយ មិនមែនដូចមុនឡើយ»។
បើនិយាយតំណែងតួឯកក្នុងរឿងនេះវិញ Minho ក៏បានលើកឡើងដែរថា៖ «ខ្ញុំសង្កេតមើលច្រើនឆ្នាំ ហើយក៏បានគិតខ្លាំងពីទិសដៅដែលខ្ញុំចង់ទៅដែរ។ ខ្ញុំបារម្ភណាស់ ហើយពេលខ្ញុំត្រឡប់មកវិថីនេះម្ដងទៀត វាហាក់ដូចជាមិនដូចមុនសោះ។ ខ្ញុំមានអារម្មណ៍ល្អ សប្បាយចិត្ត ហើយខ្ញុំក៏បានគិតក្នុងចិត្តដែរថា “នេះហើយជាកន្លែងដែលស័ក្ដិសមនឹងខ្ញុំ ហើយក៏ជាកន្លែងមួយដែលខ្ញុំចង់នៅ”»។
ទាក់ទងនឹងរឿងថ្មីនេះវិញ លោកក៏បានប្រាប់ដែរថា ខ្លួនមានអារម្មណ៍ភ័យៗ បុកពោះបន្តិចដែរ ហើយអារម្មណ៍បែបនេះទោះបីឈានចូលអាយុប៉ុន្មានក៏ដោយ ក៏លោកនៅតែភ័យដែរ ក្នុងនាមជាតារាសម្ដែង។
យ៉ាងណាមិញរឿងថ្មីរបស់ Minho ដែលមានចំណងជើងថា «The King: Eternal Monarch» នឹងចាប់ផ្ដើមបញ្ចាំងជាផ្លូវការនៅថ្ងៃសុក្រ ទី ១៧ ខែមេសា នេះ វេលាម៉ោង ១០យប់ ម៉ោងនៅកូរ៉េ (ត្រូវនឹងម៉ោង៨យប់នៅកម្ពុជា)៕
ប្រភព៖ Koreaboo
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយ
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
បុរសវ័យកណ្តាលចូលចិត្តមនុស្សស្រី៤ប្រភេទនេះខ្លាំងបំផុត ពេលជួបហើយមិនអាចបំភ្លេចបានឡើយ
ទ្រាំលែងបាន! លោក ម៉ាដូណា បង្ហាញមុខតារាកំប្លែងស្រី ២រូប ជំពាក់លុយមិនព្រមសង
យោបល់ទាំងអស់ (0)