
TNAOT News
· 2020-04-17
អ្នករត់តាក់ស៊ីចំណតរថយន្តផ្សារដើមគ សម្តែងការសប្បាយចិត្ត ដែលអាជ្ញាធរយកថ្លៃភាស៊ីតាមសៀវភៅបន្ទុក
#COVID-19# #ផ្សារដើមគ# #អ្នករត់តាក់ស៊ី# #សង្គម# #ចំណតរថយន្ត# #សេដ្ឋកិច្ចជាតិ#
2389
ភ្នំពេញ៖ អ្នកប្រកបរបររត់តាក់ស៊ី នៅចំណតរថយន្តផ្សារដើមគ មានការសប្បាយរីករាយ ពេលដឹងថា អាជ្ញាធរអនុវត្តវិធានការថ្មី យកថ្លៃភាស៊ីតាមសៀវភៅបន្ទុក ដោយកន្លងមកម្ចាស់វិនិយោគចំណតរថយន្តផ្សារដើមគ ធ្វើការម៉ៅការអោយភាគីបន្ត យកថ្លៃភាស៊ី លើសសៀវភៅបន្ទុក។
ក្រោយពីការអនុវត្តន៍បញ្ឈប់ការម៉ៅការរបស់អ្នកម៉ៅការភាស៊ីរួចមក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ម្ចាស់វិនិយោគ ចំណតរថយន្តផ្សារដើមគផ្ទាល់បានធ្វើការអនុវត្តន៍យកភាស៊ីតាមសៀវភៅបន្ទុក ដោយឲ្យអ្នករត់តាក់ស៊ី មកបង់នៅស្នាក់ការចំណតរថយន្តផ្សារដើមគ រថយន្តតូចតម្លៃ ១២.០០០៛ ចុះមកត្រឹម ៦.០០០៛ និងរថយន្តធំតម្លៃ ១៦.០០០៛ ចុះមកត្រឹម ៨.០០០៛ អ្នករត់តាក់ស៊ីទាំងរថយន្តតូច និងរថយន្តធំ មានការសប្បាយរីករាយជាខ្លាំង ចំពោះការអនុវត្តន៍វិធានការថ្មីនេះណាស់។
សូមបញ្ជាក់ផងដែរ ដោយមានការចូលរួមចំណែកជាមួយរដ្ឋាភិបាល នៅវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ម្ចាស់វិនិយោគចំណតរថយន្តផ្សារដើមគ បានចូលរួម៥០ភាគរយ នៃការយកភាស៊ី ដោយអនុវត្តតាមវិធានការថ្មីនេះ ជារៀងរហូត៕ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល
នាយករដ្ឋមន្ត្រីថៃ បើកកិច្ចប្រជុំបន្ទាន់ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនថៃ - កម្ពុជា
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
ពិធីបេីកពិព័រណ៍ "សួស្តីឥណ្ឌូនេស៊ី ២០២៥- Sousdey Indonesia 2025"
យោបល់ទាំងអស់ (0)