TNAOT News

· 2020-04-17

​ តន់ ចន្ទសីម៉ា កំពុងចាក់ដោតបេះដូងអ្នកឯកាមិនធម្មតា

#មនុស្សអត់គ្នា# #តន្ត្រី# #តន្ត្រីខ្មែរ#

2937

មួយរយៈថ្មីៗនេះ តារាចម្រៀងវ័យក្មេងតន់ ចន្ទសីម៉ា ហាក់កំពុង​មាន​ប្រជាប្រិយភាពខ្លាំង គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ចម្រៀង​មួយបទៗគឺផ្ទុះការគាំទ្រខ្លាំងមែនទែន។


ជាក់ស្ដែង​ស្រីតូចច្រឡឹងនេះ ក៏ទើបបានបញ្ចេញចម្រៀងមួយថ្មីទៀតហើយ គឺបទ «មនុស្សអត់គ្នា» ដែលជាបទបែបមនោសញ្ចេតនា ពិរោះប្លែកអារម្មណ៍តែម្តង។


បទ«មនុស្សអត់គ្នា» ចេញមិនដល់មួយថ្ងៃស្រួលបួលផង មានអ្នកចូលស្តាប់រាប់ម៉ឺនដង និងមានអ្នកចែករំលែកជាបន្តបន្ទាប់។ លើសពីនេះ​តារាស្រីរូបនេះក៏ទទួលបានការសរសើរមិនដាច់ពីមាត់ថាសំឡេង​នាង​ពិតជាពីរោះ និង​អាចបទបែនបានគ្រប់ទម្រង់ ហើយស្ដាប់ទៅប្លែកជក់ចិត្តទៀត​ផង។


គួរបញ្ជាក់ផងដែរថា តន់ ចន្ទសីម៉ា​ ជាតារាស្រីរបស់ ផលិតកម្ម Galaxy Navatra ដែល​កំពុង​រីកមុខរីកមាត់ខ្លាំង ដោយ​ក្នុង​ឆ្នាំ២០២០នេះ នាងមានបទថ្មីចេញជាបន្តបន្ទាប់ ហើយគ្រប់បទពិតជាទទួលបានការគាំទ្រណាស់៕

អត្ថបទ៖ ផេង ផលធិតា 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស