TNAOT News
· 2020-04-17
សភាអង់គ្លេសប្រជុំអនឡាញជាលើកដំបូងមិនធ្លាប់មានរយៈពេល៧០០ឆ្នាំកន្លងមក
#COVID-19# #អង់គ្លេស# #គ្រាអាសន្ន# #តំណាងរាស្រ្ដ# #សង្គម# #ប្រជុំសភា# #អនឡាញ# #នយោបាយជាតិ#
1434
រយៈពេល៧០០ឆ្នាំកន្លងមក ចាប់តាំងពីសភាអង់គ្លេសបានកកើតឡើង រហូតមកដល់ពេលនេះ គឺជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលប្រជុំតាមអនឡាញ ដោយសារការរាលដាលកូវីដ-19 ហើយអង់គ្លេសបានដាក់ប្រទេសក្នុងគ្រាអាសន្ន ហាមពលរដ្ឋចេញពីផ្ទះ។
បើតាមគម្រោងនេះ តំណាងរាស្ត្រអង់គ្លេស នឹងប្រើប្រាស់កម្មវិធី Zoom ក្នុងកិច្ចប្រជុំអនឡាញ ដើម្បីឲ្យតំណាងរាស្ត្រចោទសួរដល់បណ្តារដ្ឋមន្ត្រីពាក់ព័ន្ធនឹងគោលនយោបាយ ក្នុងរយៈពេលអនុវត្តដាក់ប្រទេសក្នុងគ្រាអាសន្ន។ តំណាងរាស្ត្រអង់គ្លេស ចំនួន១២០រូប រួមទាំងតំណាងរាស្ត្រ៥០រូប នៅក្នុងអគារសភា នឹងដាក់សំណួរដល់រដ្ឋាភិបាល ពាក់ព័ន្ធនឹងគោលនយោបាយដឹកនាំប្រទេសជាតិ។
ប្រធានរដ្ឋសភា លោក Lindsay Hoyle បានបញ្ជាក់ថា កិច្ចប្រជុំបែបនេះនឹងជួយដល់តំណាងរាស្ត្រ បន្តការងាររបស់ខ្លួន ក្នុងរយៈពេលដាក់ប្រទេសក្នុងគ្រាអាសន្ន។
បច្ចុប្បន្ន អង់គ្លេស មានករណីឆ្លងកូវីដ-១៩ ជាង១សែននាក់ ស្លាប់ជិត១៤ពាន់នាក់ ទើបធ្វើឲ្យរដ្ឋាភិបាលត្រូវពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ថែមរយ:ពេល៣សប្តាហ៍ទៀត។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បានបញ្ជាក់ថា បណ្តាហាងលក់ទំនិញផ្សេង ត្រូវបន្តបិទទ្វារ ហើយពលរដ្ឋកាត់បន្ថយការធ្វើដំណើរ បើមិនមានការចាំបាច់ទេនោះ៕ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)