
SaroeunPheara
· 2020-04-17
Seohyun ថតបង្ហាញម៉ូតថ្មីឲ្យក្រុមហ៊ុន ‘it MICHAA’
#បង្ហាញម៉ូត# #កម្សាន្ត# #តារាអន្តរជាតិ# #Seohyun# #Girls 'Generation#
4884
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន ‘it MICHAA’ បានបង្ហាញរូបភាពឈុតសម្លៀកបំពាក់ជាច្រើនសន្លឹកដែលថតដោយ Seohyun សម្រាប់រដូវក្តៅ។
រូបតំណាង
គួររំលឹកដែរថា Seohyun គឺជាតារាចម្រៀងដែលស្ថិតនៅក្នុងក្រុម Girls 'Generation និងមានរូបសម្រស់លេចធ្លោជាងគេ។ នៅក្នុងរូបភាពនេះដែរកញ្ញាបានបង្ហាញទឹកមុខបែបមានមន្តស្នេហ៍ទន់ភ្លន់អម ជាមួយឈុតសខ្មៅមានបួនស្ទីលខុសៗគ្នា ដែលមើលទៅមានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។
រូបតំណាង
លើសពីទៀត Seohyun កំពុងថតរឿងភាគថ្មីមួយរបស់ក្រុមហ៊ុន JTBC មានចំណងជើងថា“Private Life” ដែលនឹងត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ខាងមុខនេះ។
រូបតំណាង
តោះមកទស្សនារូបភាពបង្ហាញម៉ូតសម្លៀកបំពាក់របស់ Seohyun ខាងក្រោមទាំងអស់គ្នា។
រូបតំណាង
គួរបញ្ជាក់ដែរថា ‘it MICHAA’ គឺជាឈ្មោះរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់នារីបែបប្រេនមួយ ដែលមានភាពល្បីល្បាញ និងមានអ្នកគាំទ្រទូទាំងពិភពលោក។ យ៉ាងណាក៏ដោយនេះជាសម្មិតផលថ្មីមួយរបស់ Seohyun ដែលមានឱកាសថតម៉ូតឲ្យក្រុមហ៊ុនធំមួយនេះ៕
កែសម្រួលដោ៖ ភារ៉ា
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ធ្វើដំណើរឆ្លងកាត់ពេលវេលានិងលំហ ដើម្បីយល់ដឹងពីអ្នក
Selena បង្ហោះរូបក្នុង Story IG ១សន្លឹកភ្លាមៗក្រោយ Justin និង Hailey ប្រកាសកំពុងពពោះកូនដំបូង
ក្រុមកីឡាវាយកូនបាល់ព្រិលចម្រុះរបស់ចិនឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តបាត់ដំបងរៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីពលរដ្ឋដើរ និងកម្សាន្ត
យោបល់ទាំងអស់ (0)