ជីប ម៉ុង រីថែល មើលឃើញឱកាសដ៏ធំសម្រាប់ការវិនិយោគ លើមណ្ឌលផ្សារទំនើបនៅរាជធានីភ្នំពេញ

information-gov 2020-04-17 17:27:41
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ — ក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងពីភាពវិជ្ជមាននៃការវិនិយោគលើមណ្ឌលផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដោយសារមើលឃើញពីទីផ្សារធំទូលាយ និងកំណើននៃនគរូប នីយកម្មយ៉ាងឆាប់រហ័ស។

លោក Michael Vong នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា បច្ចុប្បន្នការលក់ដូរទំនិញនៅផ្សារទំនើបមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈដែលការលក់រាយនៅតាមផ្សារធម្មតាមានរហូតដល់៧០ភាគរយ ដែលនេះផ្ដល់ឱកាសច្រើនក្នុងការវិនិយោគក្នុងវិស័យផ្សារទំនើប។

លោក Michael Vong បានបញ្ជាក់ថា «យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍន៍វិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងមិចឱ្យអត្រាភាគរយនៃការលក់ដូរក្នុងផ្សារទំនើបនេះកើនឡើង»។ លោក Michael Vong បានសង្កេតឃើញថា អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជាកើនឡើងប្រហែល២០ភាគរយជារៀងរាល់ឆ្នាំ ដោយមានមនុស្សជាច្រើនបានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឱ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។ ទាំងមណ្ឌលផ្សារទំនើប និងផ្សារទំនើប ជីប ម៉ុង កំពុងចាប់យកទីផ្សារ និងបំពេញតាមតម្រូវការទាំងនេះ។

លោក Michael Vong បានបញ្ជាក់ទៀតថា ការវិនិយោគនៅក្នុងវិស័យផ្សារទំនើបរបស់ ជីប ម៉ុង រីថែល នឹងធ្វើទៅព្រមគ្នាទៅនឹងគម្រោងផ្សេងៗរបស់ ជីប ម៉ុង ដោយនៅគ្រប់គម្រោងលំនៅឋានប្រណិតរបស់ ជីប ម៉ុង លែន នីមួយៗគឺសុទ្ធសឹងតែភ្ជាប់មកជាមួយនូវគម្រងផ្សារទំនើបរបស់ ជីប ម៉ុង រីថែល។ អាស្រ័យទៅលើលក្ខខណ្ឌអំណោយផលទាំងនេះ នៅក្នុងរយៈពេល៣ ឬ៥ឆ្នាំទៅមុខ នឹងអាចមើលឃើញវត្តមានផ្សារទំនើបថ្មីៗជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែលនេះតែម្តង៕

ដោយ គង់ សិរីរ័ត្ន

សេចក្តីប្រកាស៖

អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOT APPទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹង យើងនឹងលុបចោល។​

ការណែនាំពិសេស

  • ឆ្នាំ 1966 Ford Mustang 289CI V8 នៅលើ Sunsetting Autobahn គឺជាមានល្បឿនលឿនបំផុត

    Naklork IT 4151 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្នាំ 1966 Ford Mustang 289CI V8 នៅលើ Sunsetting Autobahn គឺជាមានល្បឿនលឿនបំផុត

    Naklork IT 4151 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្នាំ 1966 Ford Mustang 289CI V8 នៅលើ Sunsetting Autobahn គឺជាមានល្បឿនលឿនបំផុត

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News 10024 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News 10024 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សរុបព្រឹត្តិការណ៍ថ្មីៗ

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Ferrari Roma ទទួលបានការអាប់ដេតយ៉ាងប្រណីត

    Naklork IT 463 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ferrari Roma ទទួលបានការអាប់ដេតយ៉ាងប្រណីត

    Naklork IT 463 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ferrari Roma ទទួលបានការអាប់ដេតយ៉ាងប្រណីត

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ឡាន limousine បន្ទាប់របស់ Scott Morrison ជាមួយនឹងអគ្គិសនី

    Naklork IT 874 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឡាន limousine បន្ទាប់របស់ Scott Morrison ជាមួយនឹងអគ្គិសនី

    Naklork IT 874 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឡាន limousine បន្ទាប់របស់ Scott Morrison ជាមួយនឹងអគ្គិសនី

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប