TNAOT News

· 2020-04-18

ការចូលរៀនឡើងវិញរបស់សិស្ស-និស្សិតទូទាំងប្រទេស នឹងត្រូវបន្តពន្យារពេល

#និស្សិត# #ពន្យារពេល# #សិក្សា# #ចំណេះដឹង# #សិស្ស# #អប់រំ និងការងារ#

10362

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងនឹងសម្រេចបន្តការពន្យារពេលនៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។

ការបន្តការពន្យារពេលនេះ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស