TNAOT News

· 2020-04-18

សមត្ថកិច្ចឃាត់ខ្លួនជនដែលបង្ហោះលក់ម៉ាទឹកកក តាមបណ្តាញសង្គមហ្វេសប៊ុក

#សមត្ថកិច្ច# #ម៉ាទឹកកក# #សង្គម# #ឃាត់ខ្លួន# #នយោបាយជាតិ#

5439

សមត្ថកិច្ចឃាត់ និងបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ០៣នាក់ ទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីជនសង្ស័យទាំងអស់នេះបានបង្ហោះលក់ម៉ាទឹកកកនៅតាមបណ្តាញសង្គមហ្វេសប៊ុកដូចអ្នកលក់ផលិតផលទូទៅ កាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ០៣នាក់ រួមមានទី១ ឈ្មោះ ជឿន ប៊ុនថាង ហៅ អូន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ទី២ ឈ្មោះ ឯម សុចាន់ត្រាបុត្រ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងទី៣ ឈ្មោះ សួង សុភ័ក្រ ហៅ ភ័ស ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យទាំង ០៣នាក់ ខាងលើនេះបន្ទាប់ពីធ្វើតេស្តរួចមកឃើញថាមានសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ បច្ចុប្បន្នវត្ថុតាងមិនមានការដកហូតបាននោះទេ ដោយសារការបង្ហោះនៅលើបណ្តាញសង្គមគ្រាន់តែជាការទិញមកជក់តែប៉ុណ្ណោះ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស