
Sirath
· 2020-04-18
ផលិតកម្មCube សម្ពោធកម្មវិធី U CUBE សម្រាប់អ្នកគាំទ្រទូទាំងពិភពលោកជជែកកម្សាន្ត
#កម្មវិធី U CUBE# #Cube# #កម្សាន្ត# #តារាអន្តរជាតិ# #ផលិតកម្ម#
1661
ថ្មីៗនេះ ផលិតកម្ម Cube របស់កូរ៉េ បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធីជជែកកម្សាន្តសម្រាប់អ្នកគាំទ្រតារាផលិតកម្មរបស់ខ្លួននៅទូទាំងពិភពលោក ដែលមានឈ្មោះថា “ U-CUBE” ។
រូបតំណាង
កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកគាំទ្រក្រៅពីជនជាតិកូរ៉េដែលកន្លងពិបាកចូលរួមក្នុងការជជែកកម្សាន្តជាមួយអ្នកគាំទ្រដែលជាជនជាតិកូរ៉េ អាចធ្វើការជជែកកម្សាន្តបានតាមរយៈ U CUBE ហើយកម្មវិធីនេះទៀតសោត នឹងមានការបកប្រែនូវការប្រកាសព័ត៌មាន និងមាតិកាជាច្រើនរបស់ផលិតកម្ម Cube ផងដែរ។ បន្ថែមពីនេះ អ្នកគាំទ្រនៅទូទាំងពិភពលោក នឹងមានភាពងាយស្រួលក្នុងការចូលទៅស្នើសុំកាលវិភាគដែលផលិតកម្មអនុញ្ញាតឱ្យជាសាធារណៈ ដើម្បីចូលរួមទស្សនានូវកម្មវិធីផ្សេងៗទៀតរបស់ផលិតកម្ម Cube។
រូបតំណាង
បច្ចុប្បន្ននេះ U CUBE គឺបានដាក់ឱ្យអ្នកគាំទ្រទូទាំងពិភពលោកដែលស្រឡាញ់តារារបស់ផលិតកម្ម Cube ដូចជា Jo Kwon, BTOB, CLC, Pentagon, Lai Kuan Lin, Yu Seon Ho និង(G)I-DLE អាចប្រើប្រាស់បានហើយ។
រូបតំណាង
ពីពេលនេះរហូតដល់ចុងខែឧសភា U CUBE គឺដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើកុំព្យូទ័រ ហើយបន្ទាប់មក កម្មវិធីនេះ ក៏នឹងដាក់ឱ្យដំណើរការនៅលើស្មាតហ្វូនបន្ថែមទៀតផងដែរ។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ពានខ្ពស់ជាងគេនៅកម្ពុជាកំពុងពន្លឿនការងារអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់សាងសង់នៅខែមិថុនាខាងមុខ
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ
ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយចូលរួមបញ្ឈប់នូវការផ្សព្វផ្សាយឱសថបុរាណដែលគ្មានការអនុញ្ញាត
កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ
យោបល់ទាំងអស់ (0)