TNAOT News
· 2020-04-18
បង្ការឆ្លងកូវីដ-១៩ អាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកទោស២៥ពាន់នាក់
#COVID-19# #ដោះលែង# #សង្គម# #ព័ត៌មានសង្គម# #អ្នកទោស# #មីយ៉ាន់ម៉ា#
7892
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចដោះលែងអ្នកទោស រហូតដល់១ភាគ៤ នៃអ្នកទោសទាំងអស់ នៅក្នុងប្រទេសនេះ ស្មើនឹង២៥ពាន់នាក់ ដើម្បីបង្ការនូវការឆ្លងកូវីដ១៩ នៅក្នុងមន្ទីរឃុំឃាំង។
យោងតាមសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៧ ខែមេសា បានផ្សាយថា នៅក្នុងសេចក្តីប្រកាសចេញពីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែមេសា បានបញ្ជាក់ថា អ្នកទោសរហូតដល់ទៅ១ភាគ៤ ស្មើ២៥ពាន់នាក់ ត្រូវបានដោះលែង ដើម្បីកាត់បន្ថយចំនួនអ្នកទោស បញ្ចៀសការឆ្លងរាលដាល នៃកូវីដ១៩។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកទោសដែលមានទោសស្រាល ក្នុងប្រទេសនេះ នឹងទទួលបានការលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅខែមេសានេះ។ ជារៀងរាល់ឆ្នាំ មានអ្នកទោស៥ពាន់នាក់ ត្រូវបានលើកលែងទោស។ ដោយឡែក នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្កើនចំនួនអ្នកទោសត្រូវដោះលែង កើនឡើងដល់៥ដង ស្មើ២៥ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។
អ្នកទោសនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រមាណ១សែននាក់ ហើយក្នុងចំណោមអ្មកទោសដែលបានដោះលែង មានជនបរទេស៨៧នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសក្រោយការដោះលែង។ មីយ៉ាន់ម៉ា មាននអ្នកឆ្លងសរុប៨៥នាក់ ស្លាប់៤នាក់៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស ៥នាក់ បាត់បង់ជីវិត បន្ទាប់ពីការធ្លាក់យន្ដហោះ១គ្រឿងក្នុងរដ្ឋវើជិននៀ (Virginia)
រណ្ដៅ ៣ ឈានចូលដល់វ័យកណ្ដាល ត្រូវចេះប្រុងប្រយ័ត្ន បើជ្រុលខ្លួនធ្លាក់ចូលទៅហើយ ពេលចាស់ទៅ ប្រាកដជាវេទនាមិនខាន
ជាន់ចំជង្រុកទ្រព្យ! ម្ចាស់ឆ្នាំទាំង ៣ បន្ទាប់ពីថ្ងៃនេះទៅ លាភសំណាងចូលមកបន្តកន្ទុយគ្នា
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
យោបល់ទាំងអស់ (0)