
TNAOT News
· 2020-04-18
អ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩នៅអាមេរិក បន្ដកើនឡើងជាង៧សែននាក់
#ពិភពលោក# #COVID-19# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម# #អេស្ប៉ាញ#
9042
បើគិតត្រឹមវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា (ម៉ោងនៅកម្ពុជា) នៅលើទឹកដី នៃប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង ជាង៧សែននាក់។
វើលដូម៉ែទ័រ បានបង្ហាញតួលេខ នៃអ្នកឆ្លងកូវីដ១៩ កាលពីវេលាខាងលើថា នៅលើពិភព លោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ២ ២៥០ ១១៩នាក់ ក្នុងនោះស្លាប់ ១៥៤ ២៤១នាក់ និងជាសះស្បើយ៥៧១ ៥៧៧នាក់។ រហូតមកដល់ពេលនេះ វីរុសកូវីដ១៩ កំពុងរាតត្បានៅលើប្រទេស និងដែនដីជាង២០០ នៅលើពិភពលោក។
អាមេរិក ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ៧០៩ ៧៣៥នាក់ ក្នុងនោះស្លាប់ ៣៧១៥៤នាក់ និងជា សះស្បើយ ៦០៥១០នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ទាប់ពីអាមេរិក គឺអេស្ប៉ាញ មានអ្នកឆ្លងកើនឡើងដល់ ១៩០៨៣៩នាក់ ក្នុងនោះស្លាប់ ២០០០២នាក់ និងជាសះស្បើយ៧៤ ៧៩៧នាក់។ រីឯអ៊ីតាលី មានអ្នកឆ្លងកើនឡើង ១៧២៤៣៤នាក់ ក្នុងនោះស្លាប់ ២២ ៧៤៥នាក់ និងជាសះស្បើយ ៤២៧២៧នាក់។
បារាំង ជាប្រទេសឈរលំដាប់ទី៤ នៃចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង ១៤៧៩៦៩នាក់ ក្នុងនោះស្លាប់ ១៨ ៦៨១នាក់ និងជាសះស្បើយ ៣៤៤២០នាក់។ បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ មានអ្នកឆ្លង ១៤១ ៣៩៧នាក់ ក្នុងនោះស្លាប់៤៣៥២នាក់ និងជាសះស្បើយ៨៣១១៤នាក់។ បន្ទាប់មក គឺអង់គ្លេស មានអ្នកឆ្លង ១០៨៦៩២នាក់ ក្នុងនោះមានអ្នកស្លាប់១៣៧២៩នាក់ ។
ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើងដំបូង នៃវីរុសនេះ ស្ថិតក្នុងលំដាប់លេខ៧ នៃប្រទេសដែលមានអ្នកឆ្លងវីរុសកូវី៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសចិន មានអ្នកឆ្លង ៨២ ៧១៤នាក់ ក្នុងនោះស្លាប់៤៦៣២នាក់ និងជាសះស្បើយជិត ៧៧៩៩៤នាក់។
បើតាមគេហទំព័រខាងលើ បានបង្ហាញថា អាមេរិក ជាប្រទេសមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដំណើរកម្សាន្តរដូវរងា សូមស្វាគមន៍មកកាន់ភូមិភាគស្វត័ត Xizang ប្រទេសចិន!
មនុស្សតែម្នាក់រស់ជីវិតក្នុងចំណោមអ្នកដំណើរជាង២៤០នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Air India
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
យន្តហោះដឹកអ្នកដំណើរធ្វើដំណើរទៅទីក្រុងឡុងដ៍ ធ្លាក់នៅប្រទេសឥណ្ឌា
យោបល់ទាំងអស់ (0)