- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើនាវាផ្ទុកយន្តហោះបារាំង កើនឡើងជាង១ពាន់នាក់
មកទល់ពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះបារាំង Charles De Gaulle ឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង១ពាន់នាក់។
លោកស្រី Florence Parly មន្ត្រីយោធាបារាំង កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា រហូតមកទល់នឹងពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះ Charles De Gaulle និងនាវាចម្បាំងការពារមានទាហានឆ្លងកូវីដ១៩ កើនឡើងដល់ ១០៨១នាក់ គឺស្មើនឹងពាក់កណ្តាល នៃនាវិកនៅលើនាវានោះ។
លោកស្រី Florence Parly បានបន្តទៀតថា ចំនួនអ្នកឆ្លងអាចនឹងខ្ពស់ជាងនេះ ព្រោះការធ្វើតេស្តទៅលើនាវិក៣០០នាក់ នៅមិនទាន់ចេញលទ្ធផលនៅឡើយ។ ក្នុងចំណោមអ្នកឆ្លង មាន ៤៥៤នាក់ ចេញអាការក្តៅរងារ ក្នុងនោះមាន២៤នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
មានករណីសង្ស័យថា នាវាផ្ទុកយន្តហោះរបស់បារាំង មានអ្នកឆ្លងកូវីដ១៩ តាំងពីថ្ងៃទី១៣ ខែមីនា ខណៈនាវានោះចូលចតនៅកំពង់ផែ Brest នាភាគខាងជើង នៃប្រទេសបារាំង។ ប៉ុន្ដែនៅពេលនេះ នាវិកទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃ ដើម្បី តាមដានសុខភាព ថាតើកងទ័ពទាំងនោះមានឆ្លងកូវីដ១៩ដែរឬទេ៕ ប្រែសម្រួលដោយ MEO
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។
ការណែនាំពិសេស
ញ៉ាំទឹកហើយកុំចោលសាច់ឱ្យសោះ ចម្លើយមានក្នុងអត្ថបទខាងក្រោម
ចង់ដឹង You no 5665 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីត្រូវប៉ាន់គ្រប់ផ្លូវ! អំឡុងពេល ៩០ ថ្ងៃនេះ ឆ្នាំទាំង ៣ ជោគជ័យទាំងស្នេហា កាក់កប់ទាំងលុយកាក់
Knongsrok 107 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីទោះមានការចាប់អារម្មណ៍ពីក្លិបធំចំនួន២ នៅអាស៊ានក៏ អ៊ុក សុវណ្ណ នៅតែបន្តលេងជាមួយ វិសាខា មិនចាកចេញ
TNAOT Sport 148 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីការចំណាយផ្សេងៗដែលអ្នកត្រូវដឹង ពេលទិញផ្ទះសម្រាប់រស់នៅលើកដំបូង
Harbor Property 6458 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប