
TNAOT News
· 2020-04-18
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាស្នើឲ្យ ប្រជាពលរដ្ឋគាំទ្រគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ
#ប្រព័ន្ធលូ# #សង្គម# #អាងស្តុកទឹក# #ស្ថានទូតជប៉ុន# #នយោបាយជាតិ#
2961
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចេញវីដេអូខ្លីមួយនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ស្នើសូមបងប្អូនប្រជាពលរដ្ឋ យោគយល់ និងគាំទ្រចំពោះគម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញ ដោយសារតែដំណើរការសាងសង់នេះ មានបិទផ្លូវ និងច្រកចូលនៅតំបន់មួយចំនួន។
បើតាមលោកឯកអគ្គរាជទូត គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅម្តុំវត្តភ្នំ និងទួលគោក នឹងបញ្ចប់នៅឆ្នាំ២០២១។ លោកទូតថា ម្តុំវត្តភ្នំកំពុងជីកដាក់បំពង់លូជម្រៅ៧ម៉ែត្រក្រោមដី ចំណែកនៅម្តុំមាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកភ្លៀង មានចំនួន៦៥០០ម៉ែត្រគីប នៅរដូវវស្សាទឹកភ្លៀងនឹងហូរតាមបំពង់លូ ហើយចូលទៅក្នុងអាង បន្ទាប់មកនឹងហូរចូលទន្លេ អំឡុងពេលដំណើរការនឹងមានបិទច្រកចូលផ្លូវមួយចំនួន។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល
ចំណុចសំខាន់ ៣ យ៉ាងដែលគួរចងចាំពេលប្រឈមមុខនឹងមនុស្សថោកទាប កុំ«ទន់ជ្រាយ» ដាច់ខាត
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ
កំហឹងនឹងបំផ្លាញកុសលបុណ្យសំណាង និងសុភមង្គល កំហឹង ៧០% ច្រើនកើតឡើងនៅក្នុងគ្រួសារ
យោបល់ទាំងអស់ (0)