TNAOT News

· 2020-04-18

អភិបាលរដ្ឋនៅកេនយ៉ា រងការថ្កោលទោស​ រឿងចែកស្រាឲ្យពលរដ្ឋផឹកប្រឆាំងកូវីដ១៩

#COVID-19# #ចែកស្រា# #កេនយ៉ា# #សង្គម# #អភិបាលរដ្ឋ# #ព័ត៌មានសង្គម#

661

ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានី  Nairobi ​ប្រទេសកេនយ៉ា ទទួលបានទាំងស្រា នៅក្នុងកញ្ចប់​ជំនួយ​ស្បៀងអាហារ ដើម្បីប្រឆាំងកូវីដ១៩ ពីអភិបាលរដ្ឋ លោក​ Mike Sonko។

សារព័ត៌មាន​ CNN ​បានផ្សាយថា លោកអភិបាលរដ្ឋ Mike Sonko បានបញ្ជាក់នៅក្នុងសន្និសីទ​កាសែតថា នៅក្នុងកញ្ចប់ជំនួយរបស់លោក មានទាំងដបស្រា​ Hennessy ធុនតូច១ដបទៀត​ផង។ លោក ​Mike Sonko បានបញ្ជាក់ទៀតថា ស្រានេះអាច​ សម្អាតមេរោគ នៅក្នុងបំពង់ក​របស់មនុស្សយើងបាន។

លោក ​Mike Sonko បានបញ្ជាក់ថា «ខ្ញុំគិតថា ស្រាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលាង​សម្អាត​មេរោគដែកជាប់នៅនឹងបំពង់ក»។

ផ្ទុយទៅវិញ បើតាមការប្រកាសរបស់អង្គការ​សុខ​ភាព​ពិភពលោក បានបញ្ជាក់ថា ស្រាមិនអាច​កម្ចាត់កូវីដ១៩បានឡើយ ហើយអង្គការនេះក៏បានអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការផឹកស្រា​ផងដែរ។

អង្គការ​ WHO ​បានបញ្ជាក់ថា ស្រាអាច​ធ្វើឲ្យយើង ជួបនឹងបញ្ហាសុខភាព ងាយនឹងរង​ការ​វាយ​ប្រហារពីកូវីដ១៩ខ្លាំងណាស់។ កន្លងមក មានពលរដ្ឋក្នុងប្រទេសជាច្រើន ក៏បាននាំគ្នាផឹកស្រា ដើម្បីកម្ចាត់កូវីដ១៩ ដោយសារពួកគាត់យល់ថា ស្រាមានជាតិអាល់កុល អាចសម្លាប់​មេរោគ​កូវីដ១៩បាន៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)