TNAOT News

· 2020-04-18

ខណ្ឌឫស្សីកែវ ត្រៀមវិទ្យាល័យ និងបឋមសិក្សាប្ញស្សីកែវ ធ្វើកន្លែងចត្តាឡីស័ក កម្មករ-កម្មការិនី

#COVID-19# #សុខភាព# #វិទ្យាល័យ# #ជំងឺ# #បឋមសិក្សា#

3704

ភ្នំពេញ៖ ខណ្ឌឬស្សីកែវបានសម្រេចជ្រើសយកទីតាំង វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩ បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានទៅស្រុកកំណើត អំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ក្នុងពេលកន្លងមក។ នេះបើតាមការឲ្យដឹងពីអភិបាលខណ្ឌប្ញស្សីកែវ លោក ជា ពិសី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)