TNAOT News

· 2020-04-18

បើកត្រាក់ទ័រធ្លាក់ប្រឡាយក្រឡាប់សង្កត់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

#ត្រាក់ទ័រ# #ក្រឡាប់# #សង្កត់# #សង្គម# #ព័ត៌មានសង្គម#

3099

នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះមានករណីបុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីមិនប្រយ័ត្ន ក៏បណ្តាលឱ្យធ្លាក់ចូលក្នុងប្រឡាយក្រឡាប់សង្កត់ពីលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងសភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ លាង ហេង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស