
TNAOT News
· 2020-04-18
បើកម៉ូតូក្នុងស្ថានភាពស្រវឹង ធ្លាក់ប្រឡាយស្លាប់ខ្លួនឥតអំពើ
#សង្គម# #ស្រវឹង# #ស្ថានភាព# #តារាខ្មែរ# #ស្លាប់# #ម៉ូតូ#
3292
ប្រទះឃើញសាកសពបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូធ្លាក់ប្រឡាយទឹកស្លាប់ កាលពីវេលាម៉ោង ១៦និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញបុរសចំណាស់ស្រវឹងស្រារូបនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-7756 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុថ្នល់កែងបត់ដោយមិនបានប្រុងប្រយ័ត្ន ក៏ធ្លាក់ចូលក្នុងទឹកស្រែបណ្តាលឱ្យស្លាប់តែម្តង។
ជនរងគ្រោះមានឈ្មោះ គង់ សំអឿន អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យថា សាកសពពិតជាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីអគ្គិភ័យកំពុងតែឆាបឆេះឈេីក្បែរផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅស្រុកអង្គស្នួល
ពេលចាស់ទៅ មានរឿង៣យ៉ាងដែលអ្នកគួរតែលាក់ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន
គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ
ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក
យោបល់ទាំងអស់ (0)